សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិចូលរួមកម្សាន្ដសប្បាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង​ ឲ្យបានច្រើនកុះករ !

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកម្សាន្ដសប្បាយរីករាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹង​ជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ​ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។

ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។ សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង អោយបានច្រើកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា»។

សូមបញ្ជាក់ថា បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣នៅក្នុងខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ សម្តេចបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍សិទ្ធិរបស់ខ្លួន តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតការពារនូវសុខសន្តិភាព ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពថែរក្សានូវសុខសន្តិភាពនេះ។ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពនេះ គឺលំបាកណាស់ទម្រាំរកមកបាន ហើយត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគណបក្សប្រជាជនកម្ពុជា។ សុខសន្តិភាពនេះ បាននាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ហើយក៏ជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង រួមទាំងអ្នកដែលមិនគាំទ្ររាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់បានប្តូរផ្តាច់ និងតស៊ូមតិនៅក្នុងរដ្ឋសភា ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋលក់ដីស្រែរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៤។ បើតាមសម្តេចនៅពេលនោះមានតំណាងរាស្ត្រមួយចំនួន បានប្រឆាំងនូវគំនិតលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤នេះ។

សម្តេចតេជោ បានបញ្ជាក់ថា គំនិតរារាំងមិនឲ្យប្រជាពលរដ្ឋលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤ គឺជាការគិតខុសមួយ។ សម្តេចតេជោថា បើទុកដីឲ្យប្រជាពលរដ្ឋធ្វើស្រែ គឺទទួលបានផលតិចតួចប៉ុណ្ណោះ តែបើពួកគាត់លក់ដីបានថ្លៃហើយយកថវិកានោះទៅទិញដីកន្លែងផ្សេង ឬប្រកបរបរផ្សេងគឺបានចំណេញ។ មួយវិញទៀត នៅពេលរោងចក្រ សហគ្រាសត្រូវបានបង្កើតឡើងនៅតាមដីស្រែនោះ គឺបានផ្តល់ការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះការដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា...Read More


ឯកសារសំខាន់ៗចំនួន៦ត្រូវបានចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម

FN ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃប្រទេសវៀតណាម។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញផងដែរ។

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានអញ្ជើញជួបប្រជុំចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុនឈានទៅកិច្ចប្រជុំកំពូលទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

បន្ទាប់ពីពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលនជាង ២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ រួមមាន៖

ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។

ទី២៖ វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨។

ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩។

ទី៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

ទី៥៖ កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។

ទី៦៖ កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ទីក្រុងណាណូយនៅពេលនេះ ឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា...Read More


សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគវៀតណាមមកវិនិយោគនៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគវៀតណាមឲ្យមកស្វែងរកឱកាសវិនិយោគ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ ជាមួយការបង្កបរិយាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរជាច្រើនរូបទៀត។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា»។

«ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ដើម្បីជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគរបស់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបង្ហាញពីសក្តានុពល និងឧត្តមភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានចំណុចសំខាន់ៗចំនួន៦ ដែលជាសក្តានុពលខ្ពស់សម្រាប់អ្នកវិនិយោគវៀតណាមចាប់យកឱកាសវិនិយោគនៅកម្ពុជា។ ចំណុចសំខាន់ទាំង៦នោះរួមមាន៖

ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។

ទី៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

ទី៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់,...Read More


ប្រធានរដ្ឋសភាឡាវ អបអរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃការបោះឆ្នោត និងជឿជាក់ថាសម្តេចតេជោ នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅលើទឹកដីប្រទេសឡាវ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិត របស់ប្រទេសឡាវរួចហើយនោះ សម្ដេចបានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។

នៅក្នុងជំនួបនោះ លោកស្រីប្រធានរដ្ឋសភា បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមក​ទស្សន​កិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​គណបក្ស​ប្រជាជនកម្ពុជា។

លោកស្រីប្រធានរដ្ឋសភាបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ ហើយលោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ​ហ៊ុន​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។

លោកស្រីប្រធានរដ្ឋសភា ក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។

​ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក​ស្រី​ប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូនលោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះ​ឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង៨៣% បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោតពី​អាណត្តិមុនៗ។

សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រ​ចំពោះ​គណបក្សប្រជាជនកម្ពុជា មានជាង៧៧%​នៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជន​កម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភា អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយនិងនាយករដ្ឋមន្ត្រី​ឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។

​លោកស្រីប្រធានរដ្ឋសភាឡាវ បានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្រីចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ឲ្យបាន​ប្រសើរឡើងថែមទៀត៕

...Read More

ប្រធានរដ្ឋសភាឡាវ៖ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូល

FN ៖ លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានបង្ហាញការជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។

ការអះអាងរបស់ប្រធានរដ្ឋសភាឡាវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។

នៅក្នុងជំនួបនោះ លោកស្រីបានស្វាគមន៍ សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

លោកស្រីប្រធានរដ្ឋសភាឡាវ បានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោផងដែរ។ លោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកស្រីក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកមិញនេះ ។

ជាការឆ្លើយតប, សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោកស្រីប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូន លោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង៨៣ភាគរយ បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោត ពីអាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា មានជាង៧៧ភាគរយនៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយ និងនាយករដ្ឋមន្ត្រីឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ...Read More


ពិធីសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ

FN ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចមក​សម្ដេច​តេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត, នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានអញ្ជើញអធិបតី និងជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤។

ឯកសារសំខាន់ៗ ចំនួន៤នោះរួមមាន៖

១៖ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៤​
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០១៩-២០២១​
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ​
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់​២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការនាពេលកន្លងទៅ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។

ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងជាពលរដ្ឋកម្ពុជា សម្តេចមានក្តីសប្បាយរីករាយដែលបានចូលរួមអបអរសាទរខួប២៥នៃការបង្កើតគណៈកម្មាធិការ ICC-Angkor។

* ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណឹងរីករាយនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីយមនុស្សជាតិកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែគាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន អរគុណដល់មន្ត្រីអាជ្ញាធរអប្សរាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដើម្បីថែរក្សា និងគាំពារប្រាសាទអង្គរ។

* សម្តេចតេជោ បានឧទ្ទិសសមិទ្ធផលពីការថែរក្សា និងគាំពារប្រសាទនេះ ទៅដល់សម្តេចវិបុលបញ្ញា សុខ អាន និងស្ថាបត្យករល្បាញល្បីរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ និងបានស្នើអ្នកចូលរួមទាំងអស់ក្រោកឈរស្មឹងស្មាធិ៍គោរពដល់វិញ្ញាណដល់ឥស្សរជនទាំងពីរ។

* សម្តេចតេជោ បានថ្លែងអំណរគុណបារាំង និងជប៉ុន ដែលបានពង្រីកវិសាលភាព...Read More


កម្ពុជា-នេប៉ាល់ ជំរុញឱ្យមានការហោះហើរត្រង់ ក្នុងពេលឆាប់ៗនេះ

FN ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសនេប៉ាល, ប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការហោះហើរត្រង់លើវិស័យអាកាសចរស៊ីវិល ក្នុងពេលឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន​ សែន បានជួបជាមួយ លោកស្រី Bidhya Devi Bhandari (ប៊ីដយ៉ា ដេវី បាន់ដារី) ប្រធានាធិបតីនេប៉ាល់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ថ្លែងនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីប្រធានាធបិតី អំពីការចុះកិច្ចព្រមព្រៀងចំនួន៤ ជាមួយប្រទេសនេប៉ាល់។ សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ៖ «នៅក្នុងចំណោមកិច្ចព្រមព្រៀងនេះ អាចជំរុញការហោះហើរ Direct រវាងប្រទេសយើងទាំងពីរ ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ឬក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេប៉ាល់អាចហោះហើរផ្ទាល់»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការព្រមព្រៀងនេះ គឺជាផ្នែកមួយដែលជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយសម្តេចតេជោ ពិតជាមានបំណងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់យូរមកហើយ ហើយដំណើរទស្សនកិច្ចនៅប្រទេសនេប៉ាល់ នៅពេលនេះគឺជាការចាប់ផ្តើមទំនាក់ទំនងការទូតកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរលោកស្រីប្រធានាធិបតីនេប៉ាល់ ក៏បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអញ្ជើញមកបំពេញទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកស្រី បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំតែងតែមានសុបិនថា ធ្វើយ៉ាងណាឱ្យប្រទេសនេប៉ាល់ អាចមានការតភ្ជាប់តាមរយៈជើងហោះហើរ ជាមួយបណ្តាប្រទេសផ្សេងៗទៀត រួមទាំងប្រទេសកម្ពុជា ជាពិសេសប្រទេសដែលមានជំនឿទៅលើព្រះពុទ្ធសាសនា»។
លោកស្រី បានបន្តថា ប្រទេសនេប៉ាល់ គឺជាទឹកដីនៃព្រះពុទ្ធ និងទស្សនវិជ្ជារបស់ព្រះពុទ្ធ ដូច្នេះតាងនាមឱ្យប្រទេសនេប៉ាល់ លោកស្រីពិតជារីករាយខ្លាំងណាស់ លើការចុះហត្ថលេខា...Read More


សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវាយគង ទូងស្គ ទះប៉ោត គោះត្រដោកនៅម៉ោង ១០យប់ថ្ងៃ៣០ វិច្ឆិកា ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូលចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅម៉ោង ១០យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតផ្ញើជូនជនរួមជាតិ ដែលចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

...Read More

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកប្រឆាំងកុំសង្ឃឹមបានមកអង្គុយជាមួយ ស.ស.យ.ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើ ស.ស.យ.ក មិនជ្រើសយកថ្នាក់ដឹកនាំដែលជាកូនៗរបស់ថ្នាក់ដឹកនាំ តើទៅយកពីណា? សម្តេចតេជោ បានថ្លែងថា ស.ស.យ.ក គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន។
* សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះជោគជ័យ ដែល ស.ស.យ.ក បានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា គ្មានកន្លែងណាមួយ ដែលមិនមានការចូលរួមរបស់យុវជននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ស្របចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ានី ដែលថា ស.ស.យ.ក មិនមែនជាយន្តការដាច់ដោយឡែកមួយ តែជាយន្តការមួយសម្រាប់ជួយដល់សង្គមជាតិ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះសកម្មភាពរបស់ ស.ស.យ.ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាក្នុងការរក្សាតួអង្គអង្គការយុវជនមួយនេះ។
* សម្តេចតេជោ បានថ្លែងថា...Read More


សម្តេចតេជោ ហ៊ុន សែន៖ គ្មានទេការហត់នឿយ, ពេញចិត្តបម្រើប្រទេសជាតិ និងប្រជាជន

FN ៖ ជាមួយការបង្ហាញដំណឹងក្នុងការដឹកនាំគណៈប្រតិភូត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានទេពាក្យថានឿយហត់ ឬលំបាកសម្រាប់សម្តេច ហើយសម្តេចពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងប្រជាជនឲ្យរស់នៅដោយសុខសប្បាយក្នុងសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook នៅព្រឹកថ្ងៃនេះថា «ព្រឹក១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព»។
សម្តេចតេជោ បានបង្ហាញបញ្ជាក់ផងដែរពីលទ្ធផលទទួលបានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល»។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរឲ្យទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។
សម្តេចតេជោបានបញ្ជាក់ថែមទៀតថា តាមការគ្រោងទុកសម្តេចនឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ១១៖០០ព្រឹកថ្ងៃដដែលនេះ៕

...Read More

ទៅមុខថយក្រោយ