មេដឹកនាំពិភពលោក៖ សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម

FN ៖ មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសថៃ បានមើលឃើញថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ការគូសបញ្ជាក់របស់មេដឹកនាំអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក បានធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ពិសេសក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចពិភាក្សាជាពិសេសលើ «ការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងពិធីសោយក្រយ៉ា និងទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃ ការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ បានគូសបញ្ជាក់ជាពិសេសពីវឌ្ឍនភាព គួឱ្យកត់សម្គាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកប ដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៉ីគោលនយោបាយជាតិនានា ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រប់ដណ្តប់លើគ្រប់វិស័យ ការខិតខំសម្រេចបានគោលដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម ដ៏ធំមួយរបស់ពិភពលោក ដែលកំពុងតែបង្កជាបញ្ហាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

បញ្ហាទាំងនេះតម្រូវឲ្យមានការចូលរួមដោះស្រាយពីគ្រប់ប្រទេសទាំងអស់ ក៏ដូចជាត្រូវការនូវភាពបុរេសកម្ម របស់អង្គការសហប្រជាជាតិ នៅក្នុងការជំរុញអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រោងនានា ដែលបានឯកភាពគ្នារួច។ ការកើនឡើងនូវភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក ពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារគោលនយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍ពហុភាគីនិយមជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែងឈានទៅសម្រេចបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការ អភិវឌ្ឍតិចតួច។

មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនា បានគូសបញ្ជាក់ថា ត្រូវតែរួមគ្នាធានាថា...Read More


ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ប្តេជ្ញារួមគ្នាកសាងសហគមន៍អាស៊ាន ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ

FN ៖ កិច្ចប្រជុំកំពូល (ពេញអង្គ)របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។

ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងលោកអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់សាជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។

មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។

មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរង់ចាំនូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២០។

មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹ:ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ានបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contracting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានេះ។

មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន...Read More


ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដក EBA ពីកម្ពុជា

FN ៖ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។

ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។

លោក យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ លោកបានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។

លោកប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោកនឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ដល់អ្នកព័ត៌មានយ៉ាងដូច្នេះ «ហុងគ្រីបានលើកឡើងជាថ្មីទៀតថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើមិនឱ្យមានការដកហូត EBA ពីកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថា ប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

កិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យកម្ពុជា...Read More


សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបញ្ហាសំរាម និងអគ្គិសនី ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ សម្តេចបានថ្លែងសារពិសេសជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសំរាម, អគ្គីសនី ព្រមទាំងបញ្ហាមិនយកពន្ធលើដីស្រែចំការ និងប្រាក់បៀវត្សរ៍អប្បបរិមាផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែចម្ការ និងប្រាក់បៀវត្សរ៍អប្បបរិមា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិដាននៃពន្ធបៀវត្សរ៍អប្បបរិមានសម្រាប់ឆ្នាំ២០២០ គ្រោងដំឡើងពី១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជការដែលមានប្រាក់ឈ្នួលទាបជាងគេបង្អស់មិនត្រូវជាប់ពន្ធនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី។ សម្តេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីទទួលសិទ្ធិនៅឆ្នាំ២០០២ ក្រុមហ៊ុនមិនទាន់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឱ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកសិទ្ធិគ្រប់គ្រងសំរាមពីក្រុមហ៊ុនស៊ិនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរដ្ឋគ្រប់គ្រងមានស្ថិរភាពហើយ រដ្ឋនឹងជ្រើសរើសក្រុមហ៊ុនចំនួន៤ សម្រាប់ធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដកតម្លៃសំរាមចេញពីវិក្ក័យបត្ររបស់អគ្គិសនីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន ហៅការដកតម្លៃសំរាមចេញពីវិក្ក័យបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយដែលគ្មានការដោះស្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តដែលមានភ្ជាប់ថ្លៃសំរាមជាមួយវិក្ក័យបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ។

* សម្តេចតេជោ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីប្រគល់សញ្ញាបត្រជូននិស្សិត មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ជាង៤ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយដែលបានអញ្ជើញចែកសញ្ញាបត្រជាថ្មីម្តងទៀតជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សង្គមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែចងចាំចំពោះការលំបាករបស់យុវជនសម័យមុន ដែលបាត់បង់ឱកាសការសិក្សាដោយសារតែភ្លើងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំកម្ពុជា បានចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៧៩ ជាមួយស្ថានភាពដ៏លំបាកបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងវិស័យរដ្ឋ និងឯកជននាពេលបច្ចុប្បន្ន សុទ្ធតែត្រូវការធនធានមនុស្សដែលមានចំណេះដឹងច្បាស់លាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបទាត់ចោលសំណើរបស់ក្រសួងសុខាភិបាល ដែលស្នើឱ្យមានការត្រួតពិនិត្យសុខភាពបេក្ខជនមុនប្រលងចូលបម្រើការងារ។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសំណើរបស់ក្រសួងសុខាភិបាលស្នើសុំដើម្បីត្រួតពិនិត្យសុខភាពបេក្ខជនមុនប្រលងចូលបម្រើការងាររដ្ឋ គឺជាការបង្កើតវិធីសម្រាប់រកលុយពីបេក្ខជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃសុក្រ ទី២៥ ខែតុលា គណៈរដ្ឋមន្ត្រីនឹងឆ្លងច្បាប់គ្រប់គ្រងថវិកា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅគ្រប់គ្រងរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែរបស់កសិករ និងពន្ធបៀវត្សរ៍អប្បបរិមានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិក្នុងវិស័យអប់រំ និងក្រសួងសុខាភិបាល នឹងដំឡើងជារៀងរាល់ឆ្នាំ...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

FN ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយ ក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយ ជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូត នៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ លោកប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញលោកប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។

ប៉ុន្តែលោកប្រធានាធិបតីមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា...Read More


កម្ពុជា និងប៊ុលហ្ការី ចុះលើឯកសារសំខាន់ៗចំនួន៣ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ

FN ៖ កម្ពុជា និងប៊ុលហ្ការី បានសម្រេចចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣បន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរថែមទៀត។

ពិធីសារទាំង៣ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្ការី នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ ឯកសារសំខាន់ៗទាំង៣ ដែលបានចុះហត្ថលេខានេះរួមមាន៖

ទី១៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលប៊ុលហ្ការី

ទី២៖ កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ប៊ុលហ្ការី

ទី៣៖ អនុស្សារណ:យោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្ការី។

ក្នុងសន្និសីទរួមគ្នាក្រោយពិធីចុះហត្ថលេខានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចុះហត្ថលេខាលើឯកសារទាំងនេះ បង្ហាញនូវការប្តេជ្ញាចិត្តបន្ថែមក្នុងការពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមន្ត្រីនៃប្រទេសទាំងពីរសិក្សាពិនិត្យលទ្ធភាពលើវិស័យដទៃទៀត ដើម្បីឈានទៅចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕

...Read More

ប៊ុលហ្ការី ផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់និស្សិតកម្ពុជា

FN ៖ នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) បានសម្រេចផ្តល់អាហារូបករណ៍១០កន្លែង ជូននិស្សិតកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សំណើ និងការសម្រេចនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និង លោក ប៊ួយកូ បូរីសូវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

ប្រទេសប៊ុលហ្ការី ជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយចំនួនទៀត ដែលបានគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៨០ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ បើទោះបីពេលនោះមានប្រទេសជាច្រើនដាក់ទណ្ឌកម្មលើកម្ពុជាក៏ដោយនោះ។ ប៊ុលហ្ការី ក៏ជាប្រទេសបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជានាពេលនោះផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ២០០កន្លែង។ មកដល់បច្ចុប្បន្ននិស្សិតទាំងនោះបាននិងកំពុងបម្រើការងារផ្សេងនៅតាមស្ថាប័នរដ្ឋផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីប៊ុលហ្ការី ដែលបានសម្រេចផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ ជាការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន ផ្តើមទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្ការី ជាមួយការស្វាគម៍យ៉ាងកក់ក្តៅពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី

photo_2019-10-16_19-55-47

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការីហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានអញ្ជើញជួបប្រជុំចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើវិស័យនានា នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភពលោក ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រដ៏ឧត្តុង្គឧត្តមជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពិសេសអរគុណចំពោះការបញ្ជូនកងកម្លាំង មួកខៀវប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាលពីដើមឆ្នាំ១៩៩០។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនូវស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ថាមវ័ន្តបន្ថែមដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងភាពស្មើគ្នា។

សម្តេចតេជោបន្តថា ការបើកស្ថានទូតឡើងវិញនេះ ក៏ជាទទួលស្គាល់ពីសារសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីការ ពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន និងការផ្លាស់ប្តូរអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកលំហូរនៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ និងការជួយគ្នាក្នុងការសម្របសម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរអ្នកទេសចរណ៍ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគី ទាំងពីរ បានឯកភាពគ្នាពង្រីកទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយជំរុញឲ្យមានការផ្លាស់ប្តូរ វប្បធម៌ចម្រុះ រវាងប្រជាជននៃប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ប៊ុលហ្ការី...Read More


សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយកអង្គការ UNIDO ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួបដើម្បីពិភាក្សាការងារ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

ក្នុងការឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយក្នុងជំនួបរវាងសម្តេចតេជោ និង លោក លី យ៉ុង ថាក្នុងជំនួបនោះ លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសដែលលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្តន៍ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។

លោកក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូនសម្តេចតេជោថា លោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។

លោកបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងផ្សេងៗ ដែលបានសហការជាមួយគ្នា។

លោកបានសុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា តើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀត ដល់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះ សម្តេចតេជោក៏បានអរគុណដល់អគ្គនាយកអង្គការ...Read More


ប្រធានាធិបតីហុងគ្រី ប្រកាសជំហថា នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ប្រឆាំងការដក EBA

FN ៖ លោក Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមាជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។

ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងអំពីលទ្ធផល នៃជំនួបនេះថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកចំណុចពាក់ព័ន្ធ EBA។ សម្តេចបានស្នើលោកប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានគូសបញ្ជាក់ថា ការសម្រេចយ៉ាងណា អាស្រ័យលើសហភាពអឺរ៉ុប ប៉ុន្តែធ្វើយ៉ាងណាឱ្យសហភាពអឺរ៉ុប ធ្វើការសម្រេចប្រកបដោយយុត្តិធម៌សម្រាប់កម្ពុជា។

បន្ទាប់ពីលើកឡើងពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក កៅ គឹមហួន ក៏ចាប់ផ្តើមបញ្ជាក់អំពីជំហររបស់ រដ្ឋាភិបាលហុងគ្រី ចំពោះបញ្ហា EBA កម្ពុជា។ លោកបានបញ្ជាក់ថា៖ «ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ឆ្លើយតបថា ប្រទេសហុងគ្រីគឺជា សម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ហើយសម្តេចអាចដឹងបញ្ហានេះហើយ ដែលបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហា EBA ជាមួយកម្ពុជានេះ មានតែរដ្ឋាភិបាលហុងគ្រីតែមួយគត់ ដែលបានបោះប្រឆាំង មិនគាំទ្រឱ្យមានការដក EBA ពីកម្ពុជា ក្នុងនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថា បើសិនជាសមាជិក EU ផ្សេងទៀតប្រកាសគាំទ្រជារឿងល្អណាស់ ហើយរដ្ឋាភិបាលហុងគ្រី នៅតែបន្តគាំទ្រប្រទេសកម្ពុជា ទៅលើបញ្ហា EBA...Read More


នាយករដ្ឋមន្ដ្រីឆែក គាំទ្រពេញទំហឹងចំពោះការប្រឹងប្រែង រក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា

FN ៖ បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេសឆែក កាលពីម្សិលមិញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប្រាក ប្រទេសឆែក។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរ៉ាក់ទាក់បំផុតពីសំណាក់លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក។ បន្ទាប់ពីបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញជួបពិភាក្សាចង្អៀត និងប្រជុំកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត។

ក្នុងជំនួបកំពូលទ្វេភាគី ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នា ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។

ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញ ដោយក្តីពេញចិត្តចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាព ដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។

ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត...Read More


ទៅមុខថយក្រោយ