សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តជប៉ុនឲ្យសិក្សាលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល ឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ (Yamamoto Kozo) សមាជិកសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថាលោក យ៉ាម៉ាម៉ូតុ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបជាមួយសម្តេចតេជោ កាលពីឆ្នាំ២០០៧ ហើយលោកពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សបំផុត។

លោកបន្ថែមថា ដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖

ទី១៖ គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេន (ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល) នៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេន នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការ រួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់ នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។

ទី២៖ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ លោកក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នៅបញ្ហាទាំងពីរខាងលើ។

ជាការឆ្លើយតបសម្ដេចតេជោ បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេន ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។

ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាត ឲ្យបានច្រើនដោយសារតែរាជធានីភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ ជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា ការងារចំនួន២ដែលត្រូវធ្វើគឺ៖ ទី១៖ គឺត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និងទី២៖ គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕

...Read More

ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើង នៅចំពោះមុខសម្តេចតេជោថា កម្ពុជាបានទទួលនូវសុខសន្តិភាពពិតប្រាកដហើយ ប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា លោកស្រី អូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី បានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។

លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកស្រី។

លោកស្រី បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់អង្គការ CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។

លោកស្រី បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជាបានទទួលនូវ សុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយនិងរស់រវើក។

លោកស្រី បានមានប្រសាសន៍ថា នេះគឺជាជោគជ័យដ៏ពិតប្រាកដដ៏ធំធេងរបស់កម្ពុជា។ ក្នុងន័យនេះដែរ លោកស្រី និងប្រតិភូបានជូនពរ អោយចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត។

លោកស្រី ក៏បានគោរពជូនពរសម្ដេចតេជោផងដែរ សូមឱ្យបារមីដ៏សាកសិទ្ធ ជួយដល់មាតាក្មេករបស់សម្ដេចតេជោ ក៏ដូចជាមាតាបង្កើតរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានជាសះស្បើយយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកស្រី និងប្រតិភូ ដែលបានជូនពរឱ្យមាតាក្មេកបានជាសះស្បើយឆាប់ៗនៅពេលខាងមុខ។

ក្នុងនេះដែរសម្ដេចតេជោ ក៏បានលើកឡើង ពីអតីតកាលដែលនៅពេលនោះ លោក អូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែលោកអូប៊ូជី និងលោកស្រីទេ...Read More


សម្តេចតេជោ លើកទឹកចិត្តឱ្យវិនិយោគិនបង់ក្លាដេស វិនិយោគលើការកែច្នៃស្រូវនៅកម្ពុជា ហើយនាំអង្ករទៅបង់ក្លាដេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់បង់ក្លាដេស មកវិនិយោគលើការកែច្នៃស្រូវ ដូចជាធ្វើឃ្លាំងស្តុក និងបង្កើនរោងម៉ាស៊ីនកិនស្រូវជាដើម ហើយនាំអង្ករទៅកាន់ប្រទេសបង់ក្លាដេស។

ការលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Mohammad Faruk khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដែស នៅវិមានសន្តិភាពនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកមហាម៉ាត បានជម្រាបសម្តេចតេជោ ពីលទ្ធផលនៃជំនួបពិភាក្សា ការងារជាមួយសភាកម្ពុជា ដែលជំរុញនូវទំនាក់ទំនងរវាងទាំងពីរឱ្យកាន់តែល្អប្រសើរ និងលទ្ធផលល្អមួយចំនួនទៀត។

ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការរីករាយយ៉ាងខ្លាំងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេស។

សម្ដេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា និងបង់ក្លាដេស គប្បីជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឱ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា នាពេលកន្លងទៅសម្ដេចបានស្វែងយល់ពីតម្រូវការអង្កររបស់បង់ក្លាដេស ហើយមានបំណងទិញអង្ករពីកម្ពុជា។ ក្នុងន័យនេះសម្តេចតេជោលើកទឹកចិត្ត ឱ្យអ្នកវិនិយោគបង់ក្លាដេសគប្បីស្វែងរកវិធីសាស្ត្រ ដើម្បីអាចទិញអង្ករពីកម្ពុជាក្នុងតម្លៃសមស្របមួយ។

ដើម្បីទិញបានអង្ករក្នុងតម្លៃសមរម្យសម្តេចតេជោ ហ៊ុន សែន បានបង្ហាញផ្លូវឱ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគសង់ឃ្លាំង និងសង់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ហើយកែច្នៃជាអង្ករនាំចេញទៅបង់ក្លាដេសតែម្តង។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ប្រជាជនបង់ក្លាដេសអាចទិញបានអង្ករក្នុងតម្លៃសមរម្យ ហើយអាចធានាបាននូវសុវត្ថិភាពចំណីអាហារ និងជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

...Read More

ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដោយខ្មែរក្រហម

FN ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប៤៤ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២០) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។

អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។

ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការ ជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋមួយ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ទើបកាត់ផ្តាច់ពីខេត្តកំពង់ចាម) ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។

នៅរាត្រីទឹកឃ្មុំ ជាពេលដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ រហូតមកដល់បច្ចុប្បន្នផ្ទះ និងគ្រែ ទីកន្លែងដែលសម្តេចបានផ្សំដំណេកបានរក្សាទុកនៅឡើយ។

មានគូស្រករខ្មែរជាច្រើនត្រូវបានរៀបចំឡើង និងផ្គូរផ្គងដោយខ្មែរក្រហម ទាំងពួកគេមិនបានស្រឡាញ់គ្នា លុះក្រោយពេលរបបខ្មែរក្រហម ត្រូវវាយបំបែកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ មានគូស្រករខ្លះ ក៏បានសុំបែកគ្នាទៅវិញ។ ដោយស្នេហាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកើតចេញពីបេះដូង និងមានប្រវត្តិជូរចត់យ៉ាងច្រើននោះ នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ក្នុងប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន៦រូប តែមួយរូបត្រូវបានស្លាប់ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ទោះបីចំណងអាពាហ៍ពិពាហ៍កើតឡើងក្នុងកាលៈទេសៈកម្សត់យ៉ាងណាក៏ដោយឲ្យតែ ចេះថែរក្សាចំណងអាពាហ៍ពិពាហ៍នោះនឹងស្ថិតស្ថេរជារៀងរហូត។

ខាងក្រោមនេះជាប្រវត្តិស្នេហ៍ដ៏ផ្អែមល្ហែមផង...Read More


សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំអគារនៅខេត្តកែប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងអរគុណដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុ បាក់រលំអគារ នៅក្នុងខេត្តកែប។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គុណូបការៈដ៏ប្រសើរថ្លៃថ្លា ឧតុង្គឧត្តមរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវឆន្ទៈ ដ៏មោះមុត ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត រួបរួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវការឈាន ទៅបញ្ចប់យុទ្ធនាការរុករកជនរងគ្រោះ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ។ ជាលទ្ធផលយុទ្ធនាការនេះ បានបញ្ចប់ត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅម៉ោង១១៖៣៥នាទី ដោយបានរុករកបានជនរងគ្រោះទាំងអស់ ពីគំនរអគារបាក់រលំ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពមាំមួន ព្រះកាយពលសិរីវឌ្ឍនា ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ យ៉ាងត្រជាក់ត្រជុំ សុខដុមរមនា របស់មាតុភូមិកម្ពុជា ជារៀងរហូតទៅ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន...Read More


សម្តេចតេជោ ហ៊ុន សែន៖ មកទល់ព្រឹកថ្ងៃទី៤ មករានេះ ក្រុមការងារសង្រ្គោះកំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត, គិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ស្លាប់៧នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះផ្ទាល់ដើម្បីជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចថា មកទល់នឹងព្រឹកនេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត ខណៈគិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់។

កាលពីយប់មិញថ្ងៃទី៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥៖០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់។

បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខប្តីប្រពន្ធទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀត នៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

...Read More

សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ថវិកាជាង ៥ម៉ឺនដុល្លារ សម្រាប់សពម្នាក់ៗ និង ១ម៉ឺនដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ ក្នុងករណីបាក់រលំអគារនៅខេត្តកែប

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព»។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត៕

...Read More

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយដល់ជនរងគ្រោះ ក្នុងករណីរលំអគារ នៅខេត្តកែប

FN ៖ សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយករណីរលំបាក់អគារនៅខេត្តកែប។

ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖

ទី១៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
ទី២៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
ទី៣៖ លោក ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
ទី៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
ទី៥៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
ទី៦៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
ទី៧៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
ទី៨៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ

សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០-៤០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។

អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមុនដាច់ឆ្នាំចាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៨២មកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានផ្តល់ការអប់រំដល់និស្សិត សិក្ខាកាមសរុបជាង ៥ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រកាសស្វែងរករូបភាពដែលសម្តេចបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងសម័យរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយសាលាចិញ្ចឹមសាលា បានធ្វើឱ្យសាលានេះមានការវិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការរក្សារូបភាពចាស់ៗរបស់សាលា។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការរក្សាទុក និងបង្ហាញរូបភាពនានា នៃអតីតកាលរបស់រាជធានីភ្នំពេញក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានការបង្ហាញរូបភាពពីអតីតកាលទេ គឺនឹងមិនដឹងថា កម្ពុជាមានការវិវឌ្ឍន៍បែបណានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្តារប្រទេសឡើងវិញ គឺលំបាកខ្លាំងណាស់ លំបាកជាងការកសាងទីក្រុងថ្មីទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនបើកឱកាសឱ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាល...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម

FN ៖ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។

«ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើក ក្នុងអំឡុងឆ្នាំ១៩៧១។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានមកកាន់តំបន់អតីតសមរភូមិដ៏ក្តៅកគុកនាអំឡុងទសវត្សរ៍ឆ្នាំ៧០។ ជាពិសេសចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧២ មុនកងទ័ពអាមេរិក និងវៀតណាមខាងត្បូងដកចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនកម្ពុជា នឹងផ្តល់លក្ខណៈងាយស្រួលដល់ការរកស៊ីរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសទាំងពីរដោយស្របច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានជាង ៤៨០០លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលមានជិត១០០លាននាក់ ជាទីផ្សារមួយសម្រាប់ផលិតផលរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន១,៦១៤នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។

ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះមានសមយុទ្ធចំនួនពីរ រួមមានសមយុទ្ធសង្គ្រោះមហន្តរាយពេលមានធ្លាក់យន្តហោះនៅក្នុងខេត្តសៀមរាប និងសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅតាមព្រំដែនជាមួយវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការផ្សព្វផ្សាយមូលបង្កាច់តាមបណ្តាញសង្គមពាក់ព័ន្ធការសមយុទ្ធនៅក្នុងខេត្តសៀមរាប ដូចជា មានការធ្លាក់យន្តហោះជាដើម ព្រោះសមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះពេលមានធ្លាក់យន្តហោះ។

* សម្តេចតេជោ បានថ្លែងថា នៅរសៀលនេះនឹងមានការជួបពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា។ ជំនួបនេះនឹងពិភាក្សាលើបញ្ហាជាច្រើនពាក់ព័ន្ធការអប់រំ មានដូចជាការពង្រឹងគុណភាពអប់រំ និងបញ្ហាថវិកាជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចអភិវឌ្ឍប្រទេសជាតិបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជួបភាពក្រីក្រខ្លាំង ព្រោះតែការដើរខុសផ្នែកនយោបាយពីជំនាន់មួយទៅជំនាន់មួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងខ្លាំងណាស់ដែលកម្ពុជាបានដើរចេញពីភ្លើងសង្គ្រាមនៅឆ្នាំ១៩៩៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបប្រល័យពូជសាសន៍ ប៉ុលពត បានកាប់សម្លាប់ធនធានមនុស្ស ជាហេតុធ្វើឱ្យកម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងក្រោយរំដោះប្រទេស។

* សម្តេចតេជោ...Read More


សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រុមហ៊ុនស្មាត (Smart Axiata) ពិចារណាដាក់អ៉ីនធើណេតនៅតាមសាលារៀន និងមន្ទីរពេទ្យរបស់រដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀន និងសិស្ស ក៏ដូចជាគ្រូពេទ្យសិក្សាស្រាវជ្រាវស្រូបយកចំណេះវិជ្ជា និងស្វែងយល់ពីបញ្ហាសង្គម។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក តាន់ស្រ៊ី ចាម៉ាលូឌីន អ៉ីប្រាហ៉ីម (TanSri Jamaludin Ibrahim) នាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

ក្រុមហ៊ុនស្មាត ជាក្រុមហ៊ុនដ៏ធំមួយដែលកំពុងដំណើរការរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយបានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ១,៤០០លានដុល្លារ។ ក្រុមហ៊ុនកំពុង មានគម្រោងបង្កើតវិនិយោគថែមទៀត ដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធហ្វាយជី (5G) ផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ លោក តាន់ស្រ៊ី បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនស្មាត មិនត្រឹមតែដើម្បីរកផលចំណេញនោះទេ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកជួយដល់សង្គមផងដែរ។ ក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងច្រើនទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាវិស័យបរិស្ថាន និងកីឡា។

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក តាន់ស្រ៊ី ក៏បានជម្រាបសម្ដេចតេជោពីបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់សេវាអ៉ីនធើណេតទៅតាមទីជនបទ។

ក្រោយពីបានស្តាប់នូវការរៀបរាប់របស់ថ្នាក់ដឹកជាន់ខ្ពស់របស់ក្រុមហ៊ុននេះរួចហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានចូលរួមចំណែក អភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យអប់រំ, វិស័យបរិស្ថាន និងវិស័យសុខាភិបាល។

សម្ដេចតេជោ បានលើកឡើងថា ការរួមចំណែកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនពិចារណាពង្រីកវិសាលភាពរបស់ខ្លួនគ្រប់ដណ្ដប់ទៅទីជនបទឱ្យបានច្រើនជាទីបំផុត ព្រោះប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្សកម្ពុជា...Read More


ទៅមុខថយក្រោយ