FN ៖ សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយករណីរលំបាក់អគារនៅខេត្តកែប។
ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប៖
ទី១៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
ទី២៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
ទី៣៖ លោក ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
ទី៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
ទី៥៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
ទី៦៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
ទី៧៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
ទី៨៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០-៤០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕