អគ្គរដ្ឋទូតអាមេរិក ចូលជួបថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលកប៉ាល់ Westerdam ឱ្យចូលចត ហើយប្តេជ្ញាបន្តសហការជាមួយកម្ពុជាថែមទៀត

FN ៖ លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ហើយលោកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាបន្តសហការជាមួយកម្ពុជាបន្ថែមទៀត។

ការថ្លែងអំណរគុណរបស់លោកអគ្គរដ្ឋទូតអាមេរិក បានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានជម្រាបជូនសម្ដេចតេជោថា លោកបានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការចូលចតកប៉ាល់ ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅក្នុងនោះ។

លោកបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចតនៅក្រុងព្រះសីហនុ។ លោកបន្តថា នេះជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាត ឱ្យចូលចតទេនោះ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។

លោកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗរបស់ សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្សកំពុងតែត្រូវការចាំបាច់ ហើយលោកក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការ ជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះយើងមានមូលដ្ឋាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយលោកបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើររបស់លោកផាទ្រីក ហើយសម្ដេច មានប្រសាសន៍ថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ...Read More


សម្តេចតេជោ ហ៊ុន សែន៖ អ្នកធ្វើដំណើររបស់នាវា Westerdam ជាង២០០០នាក់ បើសាម៉ីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់របស់ Westerdam ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ។

នេះបើតាមការបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់ប្រសាសន៍សម្តេចតេជោ នៅព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពី ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមានការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធ ដោយប្រទេស និងកោះចំនួន៦ មិនឲ្យចុះចត ដែលនៅក្នុងនាវាដ៏ធំនេះ ក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តឲ្យចុះចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុ ក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌ ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់ នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិ ដែលជាប់គាំងនៅក្នុងនាវាទាំងអស់។

ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា...Read More


សម្តេចតេជោ ហ៊ុន សែន ចង់រៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរតាមនាវា WESTERDAM ដើម្បីបង្ហាញបេះដូងមនុស្សធម៌របស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងចង់រៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរតាមនាវា Westerdam ដើម្បីបង្ហាញបេះដូងមនុស្សធម៌របស់កម្ពុជា។ នេះបើតាមការប្រកាសតាម Facebook សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីព្រកមិញថ្ងៃទី១៧ ខែកុម្ភៈ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឱ្យចតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើទេសចរណ៍មួយចំនួន ដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា) នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកទេសចរចំនួន៥០០នាក់បានមកស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះ ចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ឱ្យ សាលាក្រុងភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្ត ដឹកអ្នកទេសចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានទស្សនារាជធានីភ្នំពេញ ដែលល្អប្រសើរជាងទុកពួកគេឱ្យរស់នៅតែក្នុងបន្ទប់សណ្ឋាគារពោរពេញដោយ អារម្មណ៍តប់ប្រម៉ល់ភ័យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយនៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេចតេជោក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយ ដែលមានពលរដ្ឋរបស់ខ្លួនកំពុងជាប់នៅកម្ពុជា ក្នុងនាវាទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗដើម្បីជួយពលរដ្ឋខ្លួនឱ្យឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

ពិតណាស់ ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណាស់ថា បើសាមីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់...Read More


សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច និងរើសអើង តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក មិនត្រូវទុកឲ្យមនុស្សស្លាប់នៅកណ្តាលសមុទ្រនោះទេ

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះពោលចំថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។

ការថ្លែងសារដ៏មានអត្ថន័យទៅកាន់ពិភពលោកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន , ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា»។

នៅក្នុងឱកាសនៃការថ្លែងសារដ៏មានសារៈសំខាន់ នៅទីដែលកប៉ាល់ទេសចរណ៍ដ៏ធំរបស់សហរដ្ឋអាមេរិក ផ្ទុកមនុស្សជាង២,២០០នាក់ ចូលសំចតនៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា នេះជាបញ្ហាដែលត្រូវឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែលមានការទទួលខុសត្រូវ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែអះអាងថា សម្ដេចមកទីនេះទោះបីរយៈពេលខ្លី តែសម្ដេចក៏នឹងបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្ដរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា...Read More


កិច្ចសម្ភាសន៍ពិសេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍

FN ៖ ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។

ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ?

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវិដេអូកូរ៉ូណាថ្មី...Read More


ជប៉ុន វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា នាំឱ្យទាក់ទាញអ្នកវិនិយោគជប៉ុនកាន់ច្រើន

FN ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា។ តាមរយៈការយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរលើបរិយាកាសវិនិយោគនេះ បានទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។

លោកឯកអគ្គរដ្ឋទូតជប៉ុន បញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ មីកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញពីកត់សម្គាល់របស់លោកចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការរីកចម្រើននៃសង្គមកម្ពុជា។ លោកក៏បានបង្ហាញក្តីរីករាយ និងមោទនភាពដែលជប៉ុនបានរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ពាក់ព័ន្ធលើការវិនិយោគលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា អ្នកវិនិយោគជប៉ុន បានធ្វើការជាច្រើនជាមួយស្ថានប័នរបស់កម្ពុជា ជាពិសេសជាមួយក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនោះអ្នកវិនិយោគជប៉ុនកាន់តែច្រើនកំពុងរកស៊ីនៅកម្ពុជា។

នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុន, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តសម្របសម្រួលធ្វើឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ។ ដើម្បីសម្រួលដល់ការវិនិយោគនេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែកុម្ភៈ នេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនីមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន៕

...Read More

ជប៉ុន ពិចារណាផ្តល់ថវិកាដោះមីន រៀបចំកិច្ចប្រជុំ ASEM និងអាស៊ាន នៅកម្ពុជា

FN ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ថវិកាបន្ថែមទៀត សម្រាប់ជួយដោះម៉ីននៅកម្ពុជា។ ជប៉ុន ក៏កំពុងពិចារណាផ្តល់ថវិកាសម្រាប់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅឆ្នាំ២០២០នេះ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ផងដែរ។

ការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានធ្វើឡើងក្នុងពេលញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងជំនួបនេះលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណា ផ្ដល់ថវិកាជួយកម្ពុជា ទិញរថយន្ត និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២នេះ។

លោកេកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នជប៉ុនកំពុងតែសហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ ជប៉ុន ក៏កំពុងជួយរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជា នឹងបន្តជួយដល់កម្ពុជាលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយកម្ពុជា ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ាន ទទួលបានជោគជ័យ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់ឱ្យសំណង់។

សម្ដេចបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជា ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជាមានកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។ ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

FN ៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលតែងតែបានផ្តល់ជំនួយ និងប្រាក់កម្ចី សម្រាប់កសាងផ្លូវនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយក្នុងការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនដែលផ្លាស់ប្តូរនោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានប្រកាសដាក់ចេញវិស័យអាទិភាព៤ ដែលត្រូវអភិវឌ្ឍន៍រួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្សកាលពី ៣៣ឆ្នាំមុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអាទិភាពទាំង៤នេះ វានៅតែបន្តយកចិត្តទុកដាក់សម្រាប់ពេល៣៥ឆ្នាំទៅមុខ ឬ១០០ឆ្នាំទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឡាវ បង្កើនទំនាក់ទំនងជិតស្និទ្ធនៅតាមបណ្តោយព្រំដែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-ឡាវ ធ្វើយ៉ាងណាបង្កើនទំនាក់ទំនងនៅតាមព្រំដែនឱ្យកាន់តែជិតសិទ្ធថែមទៀត ដោយហេតុថាទំនាក់ទំនងជិតស្និទ្ធនេះ នឹងអាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយ ដែលកើតឡើងនៅតាមបណ្តោយព្រំដែន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានទទួលជួប លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព ខណៈដែលលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ លោកប៊ុនញ៉ាំង វរជីត បានលើកឡើងថា តាំងពីដើមកកម្ពុជា និងឡាវគឺជាមិត្តជិតស្និទ្ធជាទីបំផុត ហើយគឺជាមិត្តដែលជួយគ្នាទៅវិញទៅមក។ លោកបន្តថាមិត្តភាពនេះ បានបង្កនូវលក្ខណៈជាប្រទេសជិតខាងដ៏ល្អ ហើយមានកំណើនពាណិជ្ជកម្មទៅវិញទៅមកជាបន្តបន្ទាប់ ព្រមទាំងមានសុវត្ថិភាព និងសន្តិសុខល្អនៅតាមព្រំដែនផងដែរ។

លោកក៏បានជម្រាបជូនសម្ដេចដែរថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេលយូរអង្វែង។ ទាំងនេះបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា រយៈពេលដែលលោកពុំបានមកកម្ពុជា ២ឆ្នាំកន្លងមកនេះ
លោកបានសង្កេតឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ហើយប្រជាជនកម្ពុជាទៀតសោធក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។

លោកបានអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកយ៉ាងកក់ក្រៅជាទីបំផុត ហើយបានធ្វើឱ្យដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ទទួលបានជោគជ័យ និងទទួលបានជោគជ័យជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលលើកឡើងដោយ លោក ប៊ុនញ៉ាំង វរជីត ហើយសម្ដេចក៏បានលើកទឹកចិត្តឱ្យធ្វើយ៉ាងណា កម្ពុជា-ឡាវ គប្បីជំរុញឲ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមទៀត ស្របទៅនឹងអ្វីដែលយើងបានចុះហត្ថលេខារបស់ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានលើកឡើងទៀតថា នៅតាមព្រំដែន អាជ្ញាធរដែនដីទាំងសង្ខាងដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានជិតស្និទ្ធអាចមានជាកម្មវិធីកីឡារួមគ្នាផង ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះ អាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយ ដែលកើតមាននៅតាមព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា ការជំរុញទំនាក់ទំនងតាមព្រំដែនឱ្យជិតស្និទ្ធនេះ មិនត្រឹមតែអាជ្ញាធរដែនដីទេ កងទ័ពទាំងពីរគប្បីណាជំរុញទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធផងដែរ ព្រោះកាលណាមានភាពជិតស្និទ្ធ ហើយទោះបីមានរឿងអ្វីក៏ដោយក៏អាចដោះស្រាយនឹងពិភាក្សាគ្នាបានផងដែរ។

សូមបញ្ជាក់ថា...Read More


ខ្លឹមសារទាំងស្រុងនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន នៅទីក្រុងប៉េកាំង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុងប៉េកាំង ប្រទេសចិន ចំពេលចិនកំពុងជួបការលំបាក ដោយសារជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

ខាងក្រោមជាលទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ដែលផ្តល់ជូនដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតីភូអមនាយករដ្ឋមន្ត្រី៖

លោកប្រធានាធិបតីបានជម្រាបថា លោកពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង។ លោកបន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន។ លោកពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា សម្តេចពិតជាអរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេចក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនមាន៣ចំណុច៖

ទី១៖ បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ,

ទី២៖ ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅនិងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន

ទី៣៖ បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃលោក លី ខឺឈាង បើទោះបីលោកទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។...Read More


សម្តេចតេជោ ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិនមកកាន់កម្ពុជាវិញ ក្រោយពេលបញ្ចប់ជំនួបរវាងមេដឹកនាំកំពូលៗរបស់ចិននោះ សម្តេចបានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំរបស់ចិន បានអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លងនូវជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណាឡើយ។

ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏នៅតែបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលមិនបានជួបជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ដោយផ្ទាល់ ប៉ុន្តែសម្តេចសង្ឃឹមថា នឹងបានជួបនៅពេលខាងមុខ។

សម្តេចតេជោក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅទីក្រុងប៉េកាំងពេលនេះ ធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពខ្ញុំ គឺល្អរឹងមាំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយ ពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិន ក្នុងការមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹមចំពោះវិធានការទប់ស្កាត់ មិនអោយជំងឺឆ្លងនេះរីករាលដាល មកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយ ដែលកំពុងរស់នៅ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួប កូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារ និងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករឮក និងការព្រួយបារម្ភ ចំពោះសុវត្ថិភាពពូដែលគ្រោង ទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថានឹងបានជួបក្មួយៗ នៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំ របស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា...Read More


សម្តេចតេជោ ហ៊ុន សែន៖ ជំងឺផ្លូវដង្ហើម «កូរ៉ូណា» ជាបញ្ហាពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលកំពុងរីករាតត្បាតយ៉ាងខ្លាំងនោះ មិនមែនជាបញ្ហាសម្រាប់តែចិននោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល មុនពេលអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលផ្តើមចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានកើតមានទៅលើមនុស្សប្រមាណ ២០,៦២៨នាក់ និងស្លាប់បាត់បង់ជីវិត ៤២៧នាក់។ ជាមួយគ្នានេះ អ្នកកើតជំងឺ ៦៣២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសចិន ជំងឺនេះ បានរីករាលដាលទៅដល់ប្រទេសចំនួន២៣ផ្សេងទៀត មាននៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី។

រដ្ឋាភិបាលចិន បាននិងកំពុងប្រយុទ្ធប្រឆាំងជាខ្លាំងជាមួយនឹងការរីករាតត្បាតនៃជំងឺនេះ។ បើទោះបីជាជំងឺផ្លូវដង្ហើមថ្មី «កូរ៉ូណា» កំពុងរាតត្បាតខ្លាំងយ៉ាងណាក្តី តែការអន្តរាគមន៍ពីអង្គការអន្តរជាតិ និងបណ្តាប្រទេសនានាហាក់មិនទាន់មានសភាពផុលផុសនៅឡើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោកស្រីប្រធានស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលថា ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម «កូរ៉ូណា» មិនមែនជាកង្វល់សម្រាប់តែប្រទេសចិននោះទេ គឺជាកង្វល់របស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នារកវិធីដោះស្រាយ។

យោងតាមការចេញផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់លោកស្រី ហាក់ ចាហានមូន ទៀតថា ការផ្ទុះជំងឺប្រភេទថ្មីនេះ មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ហើយសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើងនេះ។

សម្តេចតេជោ ហ៊ុន សែន...Read More


ទៅមុខថយក្រោយ