សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឱ្យទិញអង្ករពីកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានស្នើហ្វីលីពិន ជំរុញអ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។

សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារនោះ ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេសគិតគូរធ្វើឱ្យប្រសើរនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលត្រូវបានយាយីដោយវិបត្តិជំងឺកូវីដ១៩នោះ។

លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន បានគូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។

លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ដែលមានស្រាប់ និងបានចុះហត្ថលេខាហើយនោះ។ លោកស្រី ក៏នឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសទាំងពីរមានរួមគ្នា។

លោកស្រី បានជម្រាបសម្តេចតេជោដែរថា លោកស្រីបានត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩ បានសាបរលាបទៅ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបនោះថា ជាការពិតជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យមានការផ្អាកសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន។ ប៉ុន្តែគប្បីមានការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន-ចិន និង ASEM។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានអង្ករនៅសល់ប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ដូច្នេះសម្តេចស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពអំពីស្ថេរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។

សម្តេចតេជោ ក៏បានផ្តល់គំនិតឱ្យហ្វីលីពីន មកដាក់ទុនវិនិយោគនៅក្នុងកម្ពុជា តាមរយៈការបង្កើតរោងម៉ាស៊ីនកិនស្រូវ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងពីប្រទេសចិន និងធ្វើសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ព្រមទាំងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ញើជូនជនរួមជាតិ។

វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ។

ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង និងធ្វើសន្និសីទព័ត៌មានផ្ញើជូនជនរួមជាតិ៖

* លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា កម្ពុជាជាប្រទេសដំបូងគេលើពិភពលោក ដែលបានទទួលជំនួយវ៉ាក់សាំង១៩ ពីរដ្ឋាភិបាលចិន

* អគ្គរដ្ឋទូតចិន ថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

* អគ្គរដ្ឋទូតចិន ថ្លែងថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា

* អគ្គរដ្ឋទូតចិន ថ្លែងថា ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា នៅក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ,

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។

នៅក្នុងឱកាសសម្ពោធនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពាក្យស្លោកលើកដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ត្រូវបានសម្តេចលើកឡើងតាំងពីពេលសម្តេចទៅចូលរួម ចរចារកសន្តិភាពនៅប្រទេសបារាំងនាឆ្នាំ១៩៨៧មកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំកម្មវិធីនៅថ្ងៃនេះ ជាសមយុទ្ធលើកទី២ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយរដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ចំណាយថវិកាប្រមាណ ២៤៧លានដុល្លារអាមេរិក។...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។

នៅក្នុងឱកាសសម្ពោធខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណជិត២ម៉ោង។ ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាមួយការបង្ហាញមុខជាសាធារណៈលើកដំបូងសម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជួបតែសេចក្តីសុខសម្រាប់ឆ្នាំថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃនេះ ជាសមយុទ្ធ និងជាបទពិសោធន៍ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទជំងឺកូវីដ១៩ ឬជាការរៀបចំកម្មវិធីតាមគន្លងថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី០៤ ខែមេសា សម្តេចនឹងអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវមួយចំនួននៅទីតាំងស្ពានអាកាសចោមចៅ ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ពីលើវេទិកានាព្រឹកថ្ងៃនេះ ក៏បានប្រកាសពីការបែងចែកទីតាំងក្រសួងសាធារណការចាស់នៅជិតវត្តភ្នំ ប្រគល់ជូនទៅក្រសួងរ៉ែ និងថាមពល, ទីស្តីការក្រសួងរ៉ែ និងថាមពលចាស់ ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទីតាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ, ទីតាំងក្រសួងអភិវឌ្ឍន៍ជនបទចាស់...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលនេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ ត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរផងដែរ។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើដកហូតដី ពីអ្នកទន្ទ្រានយកដីចម្ការស្រល់នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

នៅក្នុងលិខិតសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។

លោក វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន កន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរ ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។

លោករដ្ឋមន្ត្រីកសិកម្ម បានរៀបរាប់ជូនសម្តេចតេជោទៀតថា ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ។

លោក វេង សាខុន បានសង្កត់ធ្ងន់ថា ទីតាំងខ្លះដែលគេបានទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។

ជាមួយការរៀបរាប់ពីសកម្មភាពទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជននេះ លោក វេង...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនទៅបណ្តាខេត្តទាំង៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនដល់បណ្តាខេត្តទាំង៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

ខេត្តជាប់ព្រំដែនទាំង៧នេះ ទទួលបានដូចតទៅ៖
សម្រាប់ថវិកា៖ ខេត្តប៉ៃលិន ទទួលបាន១៥០លានរៀល, ខេត្តបាត់ដំបង ចំនួនៈ ១០០លានរៀល និងខេត្តកោះកុងទទួលបាន២០លានរៀល។

សម្រាប់សម្ភារៈ និងឃីត៖

១៖ ខេត្តបាត់ដំបង ទទួលបានឃីតចំនួន ១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
២៖ ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន ១០០០កញ្ចប់
៣៖ ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
៤៖ ខេត្តពោធិ៍សាត់ ទទួលបានឃីតចំនួន ២០០កញ្ចប់, មីកញ្ចប់ ២០០ កេស
៥៖ ខេត្តកោះកុង ទទួលបានឃីតចំនួន ២០០កញ្ចប់៕

...Read More

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ...Read More


នាយករដ្ឋមន្រ្តីកម្ពុជា ទាត់ចោលការចេញផ្សាយសារព័ត៌មានបរទេសមួយចំនួនថា «កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News របស់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នំ២០២១នេះ សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»។

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា សារព័ត៌មាននោះបានសរសេរអត្ថបទព័ត៌មានខុសនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចាត់ទុកថា អត្ថបទនោះធ្វើឲ្យមានការយល់ច្រឡំ និងបានស្នើឲ្យម្ចាស់អត្ថបទខាងលើ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្គត់ផ្គង់ទឹកសុទ្ធ២ម៉ឺនកេស និងមី១ម៉ឺនកេស ទៅខេត្តទាំង៧ជាប់ព្រំដែនថៃ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្គត់ផ្គង់ទឹកសុទ្ធចំនួន ២ម៉ឺនកេស និងមីចំនួន ១ម៉ឺនកេស ទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីជួយដល់ពលករត្រឡប់មកពីប្រទេសថៃ និងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញមី និងទឹកសុទ្ធទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីចែកជូនដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។

បើតាមលោកស្រី យក់ សម្បត្តិ មី និងទឹកសុទ្ធ ត្រូវបានបែងចែកដូចខាងក្រោម៖
* ខេត្តបន្ទាយមានជ័យ៖ ទឹកសុទ្ធ ៦,០០០កេស មីកញ្ចប់ ៣,០០០កេស
* ខេត្តបាត់ដំបង៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស
* ខេត្តប៉ៃលិន៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស
* ខេត្តឧត្តរមានជ័យ៖ ទឹកសុទ្ធ ៣,០០០កេស មីកញ្ចប់ ១៥០០កេស
* ខេត្តព្រះវិហារ៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស
* ខេត្តកោះកុង៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស
* ខេត្តពោធិ៍សាត់៖ ទឹកសុទ្ធ ១,០០០កេស មីកញ្ចប់ ៥០០កេស

ដើម្បីតម្រូវការស្បៀងអាហារដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន បានផ្គត់ផ្គង់ថវិកា និងស្បៀងអាហារជាបន្តបន្ទាប់ទៅកាន់ខេត្តជាប់ព្រំដែនថៃ។

នៅថ្ងៃទី០៨...Read More


ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជិត៣ម៉ោង ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា, ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ លោកប្រាយុទ្ធ ច័ន្ទអូឆា និងរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ថែទាំពលករខ្មែរនៅក្នុងប្រទេសថៃ ដែលនេះស្តែងឱ្យឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរជាថ្មី ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់រថយន្ត ដល់ការដឹកជញ្ជូនពលករ ដើម្បីធ្វើចត្តាឡីស័ក

* សម្តេចតេជោ ហ៊ុន...Read More


សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ៕

...Read More

ទៅមុខថយក្រោយ