អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលសំណើសម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជា ជំពាក់អាមេរិកសម័យសង្គ្រាមទៅពិចារណា

FN ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។

ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាច្រើនលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើយន្តការដោះស្រាយលើបំណុលនេះចំនួន៣លក្ខខណ្ឌ រួមមាន៖ ១៖ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ, ២៖ សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី៣៖ បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា តបតាមសំណើនេះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាយកសំណើទៅជូនលោក ចូ បៃដិន ពិនិត្យ និងដោះស្រាយ។

រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ផ្សាយពិសេសព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសារជំងឺកូវីដ១៩ទាំងអស់ និងបានសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់កំពុងព្យាបាលជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនមិនបានដើរមួយជំហានមុនរឿងសាងសង់ទីបច្ឆាបូជាសពអ្នកជំងឺកូវីដ១៩ទេ នឹងមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ តែសម្តេចបានគិតគូរមួយជំហានមុន ទោះមានការរិះគន់សម្តេចថា ប្រមាថជីវិតមនុស្សក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងកាន់តែច្រើននៃអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសរសើរវៀតណាម និងថៃ ដែលបានគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍បានល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃ១០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៨៣នាក់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការណ៍រាំងខ្ទប់ការធ្វើដំណើរ១៤ថ្ងៃ ប្រហែលមិនគ្រប់គ្រាន់ទេ អាចនឹងមានការពន្យារពេលបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ រដ្ឋនឹងបង់ជំនួសទឹក អគ្គិសនី ក្នុងកម្រិតសមរម្យមួយរយៈពេល៥ខែ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការជួយថ្លៃទឹក និងភ្លើងនេះ ជាការជួយសម្រួលការលំបាករបស់គ្រួសារសព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់គ្រួសារដែលមានសមាជិកកើតជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យរយៈពេល៣ខែ...Read More


សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចុះ ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកឱ្យដំណើរការជាបណ្តោះអាសន្ន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសនេះពេលយើង ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានការកកស្ទះគឺមិនចង់ឱ្យគាត់ប្រើសាឡាងទៀតទេ គឺថាអាចប្រើ ស្ពាននេះបាន ចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានឯកភាពថាឱ្យបើកស្ពាននេះជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃនេះតទៅ»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការបើកដំណើរការស្ពាននេះជាបណ្តោះអាសន្ននេះ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់តាមតម្រូវការ រង់ចាំពេលវេលា សមស្របសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាននេះតែម្តង ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋាន សាងសង់ផ្លូវលេខ៧១C ដែលតភ្ជាប់ស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ក្រូចឆ្មារ ទៅស្រុកសម្ការលើ និងទៅផ្លូវជាតិលេខ ៧តែម្តង។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា សម្រាប់សាឡាងដែលធ្លាប់ប្រើប្រាស់ជាក់ស្តែងនៅចំណុចស្ពានស្ទឹងត្រង់ក្រូចឆ្មារនេះ និងបង្វែរយកទៅប្រើប្រាស់នៅខេត្តកំពង់ឆ្នាំង ដែលប្រើប្រាស់សម្រាប់ឆ្លងពីខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែង តភ្ជាប់ផ្លូវ៥០C ដែលមិនទាន់មានស្ពានឆ្លងកាត់ នៅឡើយទេ។

សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨...Read More


សម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស

FN ៖ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
ក្រសួងបានបញ្ជាក់ថា ដើម្បីជាវិធានការបង្ការកុំឲ្យមានការចម្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច៕

...Read More

សម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

FN ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយសម្រេចផ្អាកដំណើរការ អាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
សេចក្តីជូនដំណឹងរបស់លោកអភិបាលបានបញ្ជាក់ថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ីនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ម្ចាស់អាជីវកម្មហាងអ៉ីនធើណេតទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ការសម្រេចផ្អាកនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេតនេះ មិនមែនជាការផ្អាកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធើណេត (ISP) នោះទេ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពេលធ្វើសន្និសីទព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា លទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងចិន អាចនឹងលើសពី១លានដូស ខណៈ៤០ម៉ឺនដូសបន្ថែម នឹងមកដល់មុនចូលឆ្នាំខ្មែរ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីមូលហេតុដែលសម្តេចមិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលសម្តេច ចេញទទួលវ៉ាក់សាំងរបស់ចិនដោយផ្ទាល់ ដោយសារតែវ៉ាក់សាំងនោះជាជំនួយដំបូងដែលបានមកដល់កម្ពុជា

* ឆ្លើយតបនឹងអ្នករិះគន់ សម្តេចតេជោ ហ៊ុន សែន អះអាងថា ចិនមិនដែលបង្គាប់ បញ្ជាមកលើកម្ពុជានោះទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលវ៉ាក់សាំងពីកូវ៉ាក់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលខាងមុខកម្ពុជា នឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាជន ពីកូវ៉ាក់ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់ ដែលឆមាសទី១...Read More


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីប្រមូលចំណូល ជាពិសេសគយ និងពន្ធដារ ស្ថិតក្នុងជនអាទិភាព ដើម្បីការចាក់វ៉ាក់សាំងកូវីដ១៩

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្នុងជនអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលដំបូងនេះ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មានទទួលបាន។

សេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល ស្ដីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចារឯកភាព លើលិខិតលេខ ១៣៦៧ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យមន្ត្រីប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងជនអាទិភាព ដើម្បីការចាក់វ៉ាក់សាំងកូវីដ១៩។

តាមរយៈសេចក្ដីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្នុងដំណាក់កាលដំបូងនេះតែម្ដង តាមគោលការណ៍ស្ម័គ្រចិត្តចំពោះ៖

* មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពទាំងពីរនេះ

* មន្ត្រីរាជការ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ ជាមួយភ្ញៀវទេសចរបរទេស ក្នុងការប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានតំបន់ អង្គរ តំបន់ប្រាសាទបេងមាលា និងតំបន់ប្រាសាទកោះកែរ។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៦០,៤០៥នាក់ ខណៈចាក់លើកទី២បានចំនួន១៤២០នាក់។ ដោយឡែក គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១...Read More


សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចគ្រោងនឹងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ របស់ AstraZeneca នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសតាមបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖

«បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។

ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញពីបំណងចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជាជំនួយរបស់ចិនរួចម្តងមកហើយ។ តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ កំណត់អាយុក្នុងការចាក់ចន្លោះពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ។

ការសម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺជាលើកទឹកចិត្តមួយដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមចាក់វ៉ាក់សាំង...Read More


ប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ

FN ៖ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្មឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី។
ក្រសួងទេសចរណ៍ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព៕

...Read More

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ខណៈក្រសួងរកឃើញករណីជំងឺកូវីដឆ្លងសហគមន៍២០កុម្ភៈ រហូតដល់៣២ករណី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោហៅថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។

ការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, ទូរទស្សន៍ព័ត៌មាន Fresh News ព្រមទាំងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។

ខាងក្រោមជាប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន ដែលបានថ្លែងសារជូនជនរួមជាតិប្រមាណជិតមួយម៉ោង៖

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ

ករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖

ទី១៖ សម្តេចស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។

ទី២៖ បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន

ទី៣៖ អាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ។

ទី៤៖ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់។

ទី៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាក។

ទី៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ...Read More


សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឱ្យទិញអង្ករពីកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានស្នើហ្វីលីពិន ជំរុញអ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។

សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារនោះ ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេសគិតគូរធ្វើឱ្យប្រសើរនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលត្រូវបានយាយីដោយវិបត្តិជំងឺកូវីដ១៩នោះ។

លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន បានគូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។

លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ដែលមានស្រាប់ និងបានចុះហត្ថលេខាហើយនោះ។ លោកស្រី ក៏នឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសទាំងពីរមានរួមគ្នា។

លោកស្រី បានជម្រាបសម្តេចតេជោដែរថា លោកស្រីបានត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩ បានសាបរលាបទៅ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបនោះថា ជាការពិតជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យមានការផ្អាកសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន។ ប៉ុន្តែគប្បីមានការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន-ចិន និង ASEM។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានអង្ករនៅសល់ប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ដូច្នេះសម្តេចស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពអំពីស្ថេរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។

សម្តេចតេជោ ក៏បានផ្តល់គំនិតឱ្យហ្វីលីពីន មកដាក់ទុនវិនិយោគនៅក្នុងកម្ពុជា តាមរយៈការបង្កើតរោងម៉ាស៊ីនកិនស្រូវ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងពីប្រទេសចិន និងធ្វើសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ព្រមទាំងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ញើជូនជនរួមជាតិ។

វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ។

ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង និងធ្វើសន្និសីទព័ត៌មានផ្ញើជូនជនរួមជាតិ៖

* លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា កម្ពុជាជាប្រទេសដំបូងគេលើពិភពលោក ដែលបានទទួលជំនួយវ៉ាក់សាំង១៩ ពីរដ្ឋាភិបាលចិន

* អគ្គរដ្ឋទូតចិន ថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

* អគ្គរដ្ឋទូតចិន ថ្លែងថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា

* អគ្គរដ្ឋទូតចិន ថ្លែងថា ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា នៅក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ,

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


ទៅមុខថយក្រោយ