
FN ៖ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ក្រោមម្លប់នៃសុខសន្តិភាពនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមួយបន្ថែមថាជា «ស្ពានភ្ជាប់និស្ស័យ» ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាមួយការបង្ហាញវត្តមានសម្ពោធសមិទ្ធផលថ្មីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រាប់ជាប្រយោជន៍សម្រាប់ប្រជាជន និងជាតិនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវគារវកិច្ចគោរពចំពោះប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងស្ទឹងត្រង់
* សម្តេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។ ភ្ជាប់និស្ស័យនេះ មានន័យទូលំទូលាយ គឺការភ្ជាប់និស្ស័យកម្ពុជា-ចិន, ភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ, ភ្ជាប់និស្ស័យកំពង់ចាម-ត្បូងឃ្មុំ ហើយភ្ជាប់និស្ស័យជាពិសេសនោះ គឺនិស្ស័យរវាងសម្តេច និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅងតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេចស្ពានភ្ជាប់និស្ស័យ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពលរដ្ឋអាយុ៦០ឆ្នាំឡើង នឹងបានដឹងពីស្ថានភាពទូកដរខ្មែរពីសង្គមចាស់ គឺចែវនឹងដៃ អត់មានម៉ាស៊ីនទេ។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំណុចសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។
* ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រាប់នាយករដ្ឋមន្រ្តីចិន ក្នុងការសន្ទនាតាមវីដេអូកាលពីថ្ងៃចន្ទថា កម្ពុជានៅតែបន្តត្រូវការវ៉ាក់សាំងរបស់ចិនបន្តទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យពលរដ្ឋនាំកូនចៅទៅចាក់វ៉ាក់សាំង និងចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា។
...
Read More
FN ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការបានមកសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អគារក្រសួងនេះគ្រោងនឹងសម្ពោធកាលពីខែមេសា តែដោយសារជំងឺកូវីដ១៩ ក៏បានពន្យារពេលមកដល់ពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា គន្លងថ្មីនៃការរស់នៅក្នុងសម័យកូវីដ១៩ បានធ្វើឱ្យសាលប្រជុំរបស់ក្រសួងដែលអាចដាក់បានមនុស្សរហូតដល់ទៅជាង ២ពាន់នាក់ តែត្រូវដាក់មកត្រឹមប្រមាណ ៥០០នាក់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ អាចបំផ្លាញការរស់នៅ តែមិនអាចបំផ្លាញដំណើរឈានទៅមុខរបស់កម្ពុជាបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីការដោះដូរទីតាំងក្រសួងមួយចំនួន ក្រោយពេលក្រសួងសាធារណការត្រូវបានសាងសង់នៅទីតាំងថ្មី។ មានដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងទីតាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃក៏កំពុងសាងសង់ ហើយអាចដាក់ឱ្យប្រើប្រាស់នាពេលខាងមុខជាមួយតម្លៃ៦០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
នៅក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិអស់ប្រមាណជាង៤ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែង កម្ពុជាកំពុងពិភាក្សាគ្នាដើម្បីយកវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរ កំពុងធ្វើនៅប្រទេសថៃ
* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចតាមដានផេករបស់សម្ដេច ហើយឆ្លើយតបចំពោះអ្នកខំមិនក្នុងករណីពាក់ព័ន្ធស្ថាប័ន ឬជំនាញខ្លួន
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្ដងទៀត នៅពេលមានប្រជាពលរដ្ឋចង់ទៅចាក់វ៉ាក់សាំង ពេទ្យមិនតម្រូវពិនិត្យឯកសារអ្វីទាំងអស់ លើកលែងអ្នកមានបញ្ហាសុខភាព
* សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យបន្ដចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយមិនត្រូវរើសអើងចំពោះអ្នកដែលមិននៅមូលដ្ឋានរបស់ខ្លួននោះឡើយ
* សម្ដេចតេជោ ហ៊ុន សែន ណែនាំលោកស្រី ឱ វណ្ណឌីន បន្ដណែនាំទៅតាមបណ្ដាខេត្ត ឲ្យបន្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលសនៅសេសសល់
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា នៅកម្ពុជា មានជាង១៥៦០០ករណី
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ តែ៤ប្រភេទប៉ុណ្ណោះ ដែលជាស្ថានភាពមួយល្អជាងបណ្ដាប្រទេសផ្សេង
* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងចាប់ផ្ដើមចាកចេញពីជំងឺកូវីដ១៩
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែង និងឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានប្រមាណជាង៣ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាក់វ៉ាក់សាំងឱ្យកុមារ គឺដើម្បីសិទ្ធិ៣
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេលមួយឆ្នាំមកនេះ ក្រុមគ្រូពេទ្យរបស់យើងពិតជាហត់នឿយណាស់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត ដែលហាក់ដូចជជារើឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ហេតុអ្វីរា ល់ថ្ងៃសៅរ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះ? នោះក៏ដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅអាស៊ានមានភ័ព្វសំណាងដែល ករណីឆ្លងនៅឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែបែរជាកើនឡើងនៅវៀតណាម ថៃ និងសិង្ហបុរី
* សម្តេចតេជោ...Read More

FN៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។
ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។
សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចាឱយសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱយភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។
សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឱយ. ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱយអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ»។
សម្តេចតេជោ បានបន្ថែមថា «នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ»។
សម្តេចតេជោ បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែ ខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានប្រកាសប្រមូលទិញផ្លែមៀនពីកសិករនៅខេត្តជាប់ព្រំដែនថៃ ជាពិសេសខេត្តបាត់ដំបង និងប៉ៃលិន។
តាមការប៉ានប្រមាណផ្លែមៀនប្រជាកសិករដែលកំពុងជាប់គាំងមិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញពីប្រជាពលរដ្ឋ បានធ្វើឱ្យអ្នកដាំដុះមៀនសម្តែងការសប្បាយចិត្តជាពន់ពេក៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណ៤ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ដល់ក្រោម១៨ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ មិនមែនជាការចៃដន្យទេ ប៉ុន្តែជាការគិតគូរច្បាស់លាស់កន្លងមក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារនៅថ្ងៃនេះ ជាជំហានដ៏សំខាន់ ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ហើយពេលនេះរាជរដ្ឋាភិបាលកំពុងគិតគូរ ក្នុងការបើកសាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការចាក់បន្ថែមមនុស្ស២លាននាក់ថែមទៀត បន្ថែមលើផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺការចាក់លើកុមារអាយុចន្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លងទៅនេះ យើងបានធ្វើកិច្ចការងារមួយចំនួនជាមួយនឹងការដោះស្រាយចំពោះបញ្ហាកូវីដ១៩នេះ ដូចជាការអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ យើងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញវ៉ាក់សាំងមកចែកចាយក្នុងស្រុក យើងអនុញ្ញាតឱ្យវិស័យឯកជន និងប្រជាជនធ្វើតេស្តរហ័សជាដើម
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលដោយផ្ទាល់នូវការមកដល់នៃ វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប៉ុន្តែសម្រាប់ការមកដល់ជំហានទី១នេះ មានចំនួន៣៣២,០០០ដូស ខណៈដែលវ៉ាក់សាំងនៅសេសសល់ នឹងបញ្ជូនមកជាបន្តបន្ទាប់ទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលវ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នរណាចង់តិទៀនច្បាប់កម្ពុជា ក៏តិទៀនចុះ តែយើងធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំក្តាមឈូស ដែលគេនិយាយថា ជាការប្រមាថអាយុជីវិតមនុស្ស ប៉ុន្តែខ្ញុំគោរពដល់សាកសពដែលស្លាប់
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើសន្និសីទនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គួរតែអរគុណខ្ញុំដែលបងប្អូនអ្នកដែលស្លាប់ដោយកូវីដ១៩ មានក្តាមឈូស្អាតល្អ មិនរុំនឹងកន្ទេល
* សម្តេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
នៅមុនចាប់ផ្តើមកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយ។ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ ទើបតម្រូវឱ្យសម្តេចបង្ខំចិត្តប្រជុំនាព្រឹកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា មានពាក្យចចាមអារាមថាសម្តេចទទួលមរណភាព ខណៈសម្តេចកំពុងថ្លែងសារដឹកនាំកិច្ចប្រជុំអំពីកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានភាពចាំបាច់អ្វីដែលត្រូវលាក់ព័ត៌មាន បើសិនជាសម្តេចទទួលមរណភាពមែននោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានផ្ញើទៅកាន់អ្នកផ្សព្វផ្សាយព័ត៌មានចចាមអារាមទាំងនោះ ឱ្យយកចិត្តទុកដាក់ទៅលើសុខភាពរបស់ខ្លួនវិញល្អប្រសើរ ជាងការខ្វាយខ្វល់ពីសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា និងការចូលចតនាវាវេស្ទើដាម ជាព្រឹត្តិការណ៍មួយដ៏ធំ តែកម្ពុជាអាចគ្រប់គ្រងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យនាវាវេស្ទើដាមចូលចត គឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយរបស់កម្ពុជា ដែលនាំឱ្យមានការចងចាំពីអ្នកទេសចរទាំងអស់លើនាវា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែមិថុនា...Read More

FN ៖ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របានយ៉ាងល្អលើការងារគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនមួយយ៉ាងលឿន។
ការកោតសរសើររបស់លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដកស្រង់សម្តីលោកស្រីទូតបារាំង មកគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមានការគ្រប់គ្រង និងដាក់ចេញយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចម្ងាយនោះទេ»។
លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ក៏បានសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកស្រី ក៏បានគូសរំលេចផងដែរថា ពីការផ្តល់វ៉ាក់សាំងជូនជនបរទេសនៅកម្ពុជា។
លោកស្រីចាត់ទុកការចាក់វ៉ាក់សាំងជូនជនបរទេសទាំងអស់នៅកម្ពុជា គឺជាសណ្តានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នា ហើយគ្រប់មនុស្សដែលរស់នៅកម្ពុជាមិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរួមមានវិទ្យាស្ថានបាស្ទ័រ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងដាក់ចេញយុទ្ធសាស្ត្រពន្លឿនការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសនៅកម្ពុជា បានសរុបជាង ៣លាននាក់ហើយ ស្មើនឹងជាង ៣០ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង។ កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងចំនួនប្រមាណ ១៣លាននាក់ ឱ្យចប់សព្វគ្រប់នៅឆមាសទី១ ឆ្នាំ២០២២។
កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ាន បន្ទាប់ពីសឹង្ហបុរី ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើ ន និងមានល្បឿនលឿន។
នៅក្នុងជំនួបនាព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតបារាំង ក៏បានថ្លែងអំណរសម្តេចតេជោ និងមន្ត្រីរាជរដ្ឋាភិបាលគ្រប់ក្រសួងស្ថាប័ន ដែលផ្តល់កិច្ចសហការយ៉ាងល្អ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ឱ្យជួយជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យថា ក្នុងជំនួបនេះ លោក ម៉ាទីន បានជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។
លោកអគ្គរដ្ឋទូតបានបន្ថែមថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ។
ជាមួយគ្នានោះ លោកក៏បានជំរាបជូនសម្តេចតេជោដែរថា សាធារណរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរជូនចំពោះ លោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។
សម្តេចបានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ពីនោះទៅទៀត ឆែកក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលសេសសល់ បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម។
សម្តេចតេជោ ក៏បានជម្រាបជូនលោកអគ្គរដ្ឋទូតដែរថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩...Read More
ទៅមុខថយក្រោយ