
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត ស្ដីពី ការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតនេះ សូមដាក់ពាក្យសុំចុះឈ្មោះ ដោយផ្ទាល់នៅ គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា «សេចក្ដីជូនដំណឹងនេះ ជាការំលឹកឡើងវិញបន្ទាប់ពី គ.ជ.ប បានចេញសេចក្ដីជូនដំណឹងម្ដងរួមមកហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧»។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីតុមូលជាលើកដំបូង ស្តីអំពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមលោក ឌីម សុវណ្ណារុំ អ្នកសម្របសម្រួលកម្មវិធី ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។
លោក ឌឹម សុវណ្ណារុំ អ្នកនំពាក្យ គជប បានថ្លែងថា ប្រធានបទដែលបានដាក់ពិភាក្សាក្នុងកម្មវិធីនេះគឺ វិធានការដើម្បីពង្រីងការដឹកនាំគ្រប់គ្រងប្រទេស ក្នុងនោះមានប្រធានបទតូចៗចំនួន៣ រួមមាន៖
ទី១៖ ការដឹកនាំប្រទេសដើម្បីឲ្យទៅជានីតិរដ្ឋ
ទី២៖ ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ
ទី៣៖ លើកកម្ពស់ការអនុវត្តសេវាសាធារណៈ ការទប់ស្កាត់ និងការលុបបំបាត់អំពើពុករលួយ។
លោក ឌឹម សុវណ្ណារុំ បន្តថា ការឃោសនានឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
កម្មវិធីនេះមានគណបក្សនយោបាយចូលរួមចំនួន៤គឺ៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា កម្មវិធីតុមូលទី១នេះបានបញ្ចប់ហើយ គ.ជ.ប នៅមានកម្មវិធីតុមូលចំនួន៣ទៀត ដែលនឹងរៀបចំបន្តមានដូចជា គោលការណ៍ការពារជាតិ និងការពារសន្តិសុខសុវត្ថិភាពសង្គម, ការអនុវត្តច្បាប់ និង យន្តការនៃការអភិវឌ្ឍប្រទេសជាតិ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដោយក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨,៣៨០,២១៧នាក់ ស្មើនឹង៨៤.៨០ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាពរួច៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃ កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលរៀបចំឡើង នាភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ និងត្រូវបានបិទដោយ លោក នុត សុខុម អនុប្រធានគ.ជ.ប នៅពេលរសៀល។
...
Read More
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងធំៗចំនួន២ របស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ ដោយធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំ ត្រូវតែមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយមួយទៀត រាប់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គ្មានលំអៀង និងមានតម្លាភាព។
លោកថ្លែងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ លើសេចក្ដីព្រាងបទបញ្ជា និងនិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «គោលបំណងរបស់អុំ គឺមានតែ២ទេ ដែលធំជាងគេ ទី១ គឺធ្វើម៉េចឲ្យបញ្ជីបោះឆ្នោតល្អបំផុត គ្រប់អាយុបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យត្រឹមត្រូវ គ្មានលំអៀង ហើយដល់ដំណាក់កាលទី២ គឺការរាប់សន្លឹកឆ្នោតដែលគេបានស្ដែងចេញនូវបណ្ដាឆន្ទៈ ដែលគេប្រើសិទ្ធិគេ រាប់ឲ្យបានយុត្តិធម៌បំផុត គឺមានតែ២ហ្នឹងឯង ដែលជាគោលដៅធំបំផុតរបស់ គ.ជ.ប»។
លោកបន្តថា ការងារទាំងអស់នេះ គ.ជ.ប បានសម្រេចយ៉ាងត្រចេះត្រចង់រួចមកហើយ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ ហើយលោកបានបញ្ជាក់ថា លោកនឹងដឹកនាំ គ.ជ.ប ឲ្យសម្រេចបានជោគជ័យការងារតទៅមុខទៀត សំដៅស្វែងរកផលប្រយោជន៍ និងរក្សាផលប្រយោជន៍នេះជូនប្រជាពលរដ្ឋ។
ខណៈមានការលើកឡើងថា ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយ ការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ នឹងមានការថមថយនោះ លោក ស៊ិក ប៊ុនហុក បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីសម្រេចឆន្ទៈរបស់ខ្លួន ហើយ គ.ជ.ប នឹងដំណើរការការងារឲ្យមានតម្លាភាព និងយុត្តិធម៌តាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកប្រធាន ស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ជាឱកាសជ្រើសរើសអ្នកដឹកនាំប្រទេសជាតិមួយទាំងមូល ពោលជាកិច្ចការដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ប្រជាពលរដ្ឋគ្រប់គ្នាមិនអាចបណ្ដែតបណ្ដោយបានឡើយ។
សូមជម្រាបប្រាប់ប្រជាពលរដ្ឋដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦...Read More

FN ៖ អនុសាសន៍ទទួលបានមកពី១០ស្ថាប័ន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងលើកយកពិភាក្សាគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីរៀបចំ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថាប័នទាំង១០ដែលផ្តល់អនុសាសន៍ជូន គ.ជ.ប រួមមានទី១៖ក្រុមប្រឹក្សាធម្មនុញ្ញ, ទី២៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ទី៣៖ ក្រសួងមហាផ្ទៃ, ទី៤៖ គណបក្សប្រជាជនកម្ពុជា, ទី៥៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ទី៦៖គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី៧៖ គណបក្សហ៊ុនស៊ិនប៉ិច, ទី៨៖ ស្ថានទូតជប៉ុន ទី៩៖ អង្គការខុមហ្វែល និងទី១០៖ សមាគមអរុណរះ៕
...
Read More
FN ៖ នៅក្នុងការចាប់ឆ្នោតលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដោយគ.ជ.ប នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ ខណៈដែលគណបក្សយុវជនកម្ពុជាទទួលបានលេខ២, គណបក្សខ្មែររួបរួមជាតិទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
បើតាមលទ្ធផលនេះបានបង្ហាញថា បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមកពីគណបក្សចំនួន៤ សរុបចំនួន៣៧២នាក់ (ស្រី៤៩នាក់) ក្នុងនោះជាបេក្ខជនពេញសិទ្ធិចំនួន១៨៦នាក់ និងបេក្ខជនបម្រុង១៨៦នាក់៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រឹមត្រូវទៅតាមច្បាប់ ដោយគ្មានអ្វីអាចរារាំងបានទេ។
សេចក្តីបំភ្លឺជូនជនរួមជាតិ របស់គ.ជ.ប ពេលនេះ ធ្វើឡើងបន្ទាប់ពីមានទស្សនមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីត គណបក្សប្រឆាំងនៅកម្ពុជាចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ ។
គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប សូមបំភ្លឺថា នេះជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោតនេះត្រូវតែមាន ការចូលរួមពី គណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
គ.ជ.ប បានបញ្ជាក់ទៀតថា លើសពីនេះទៀត ក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប មិនដែលបានធ្វើចំណាត់ប្រភេទ គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោលគឺ ចុះបញ្ជីគណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។
យោងមាត្រា ១៥០ថ្មី (ពីរ) ជំពូក ១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.ប គឺជាស្ថាប័ន តែមួយគត់ ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
គ.ជ.បបានបញ្ជាក់ទៀតថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាថា...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។
បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៩,៨៨២,៧៤៦នាក់។
ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធចុះឈ្មោះបោះឆ្នោតដូចគ្នា៕
...
Read More
FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងលោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ការពារការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោះ ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០១៨៕
...
Read More
FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប ៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះនោះទេ។
ការអះអាងរបស់អគ្គលេខាធិការរងគ.ជ.បរូបនេះ បានធ្វើឡើងបន្ទាប់ពី អនុប្រធាន និងសមាជិក សរុប៣រូប របស់គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួន នៅក្នុងស្ថាប័នគ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការរំលាយគណបក្សសង្រ្គោះជាតិ ដែលផ្តល់កូតាដល់ពួកគេ។ សមាជិកគ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។
លោក សោម សូរីដា បានបញ្ជាក់ថា ការលាលែងរបស់សមាជិកគ.ជ.បទាំង៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះឡើយ ដោយសារការសម្រេចធំបំផុតរបស់គ.ជ.ប រួមមាន ការកែប្រែនីតិវិធី និងបទបញ្ជាផ្ទៃក្នុង គឺត្រូវការត្រឹមតែសំឡេង២ភាគ៣ នៃសមាជិកគ.ជ.ប ៩រូប ដូច្នេះនៅពេលនេះ សមាសភាពគ.ជ.បមានចំនួន៦រូប ដែលគ្រប់គ្រាន់នឹងសំឡេង២/៣ ទៅហើយ។ ដោយឡែកការសម្រេចផ្សេងៗទៀត គឺយកតែសំឡេងភាគច្រើនដាច់ខាត ៥០បូក១តែប៉ុណ្ណោះ។
លោកអគ្គលេខាធិការរងរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីជំនួសអ្នកទាំង៣រូបដែលបានលាលែងពីតំណែងនោះ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគ.ជ.ប រៀបចំបញ្ជីឈ្មោះតំណាងរាស្រ្តថ្មី ដែលជំនួសតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ដាក់ជូនរដ្ឋសភា ហើយការងារនេះអាចនឹងបញ្ចប់ឆាប់ៗនេះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតសំខាន់ៗជាបន្តបន្ទាប់ នៅឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅខែកក្កដា...Read More
ទៅមុខថយក្រោយ