របាយការណ៍ គ.ជ.ប៖ ១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជន មានគណបក្សចំនួន២០ បានមកដាក់ពាក្យ ក្នុងនោះមាន៤គណបក្សត្រូវបានទទួលស្គាល់ ខណៈ១៦ទៀត កំពុងពិនិត្យ

FN ៖ របាយការណ៍របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេល១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ មានគណបក្សចំនួន២០ បានមកដាក់ពាក្យនៅគ.ជ.ប ក្នុងនោះមាន៤គណបក្សត្រូវបានទទួលស្គាល់ ខណៈ១៦ទៀត គ.ជ.បកំពុងពិនិត្យ៕

...Read More

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ប្រកាសដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិល ដែលមានបញ្ចូលជាតិអ៊ីយ៉ូត

FN ៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពី «ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលមានបញ្ចូលជាតិអុីយ៉ូត» ត្រូវបានប្រារព្វធ្វើនៅថ្ងៃសុក្រទី១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

បន្ទាប់ពីលោកស្រី Debora Comini ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានមានមតិស្វាគមន៍ និងធ្វើបទអន្តរាគមន៍រួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីសារៈសំខាន់នៃសារធាតុអំបិលដែលមនុស្សទូទាំងពិភពលោកមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងនោះអំបិលដែលមានបញ្ចូលជាតិអុីយ៉ូតចាត់ទុកជាអាហារូបត្ថម្ភ មានអត្ថប្រយោជន៍ខ្លាំងដល់ការរីកលូតលាស់នៃខួរក្បាលរបស់កុមារ។

លោកកិត្តិសេដ្ឋាបណ្ដិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «បន្ទាប់ពីប្រកាសរួមរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ នេះចេញជាផ្លូវការរួចមក ការអនុវត្តគឺត្រូវធ្វើជាចាំបាច់ បើយើងមិនធ្វើហាក់បីដូចជាយើងសម្លាប់ខួរក្បាលក្មេងជំនាន់ក្រោយដូច្នេះដែរ»។ លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំឲ្យម្ចាស់ផលិតកម្មទាំងអស់ត្រូវកែលម្អសង្វាក់ផលិតកម្មរបស់ខ្លួនជាបណ្តើរៗចាប់ពីពេលនេះតទៅ រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ។ បើម្ចាស់ផលិតកម្មណាមិនអនុវត្តតាមប្រកាសរួម នឹងមានវិធានការតាមផ្លូវច្បាប់ រហូតដល់ការបិទសិប្បកម្ម ជាបណ្តោះអាសន្នទៀតផង។

ទោះជាយ៉ាងណា លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ការផលិតអំបិលគឺជារបរតំណ ដូនតាខ្មែរ គឺយើងត្រូវរួមគ្នាថែរក្សាកុំឲ្យបាត់បង់។ ម៉្យាងក៏ដើម្បីភាពម្ចាស់ការ នៃទីផ្សារអំបិលសម្រាប់ប្រទេសយើង។ កត្តានេះយើងត្រូវមានយន្តការដើម្បីជ្រោមជ្រែង ដោយលោកបានបញ្ជាក់ថា នឹងពិនិត្យឡើងវិញពីការបន្ធូរបន្ថយពន្ធ និងការទទួលបានហិរញ្ញប្បទានសម្រាប់ម្ចាស់ផលិតកម្មអំបិល។

លោកកិត្តិសេដ្ឋាបណ្ឌិត បានអំពាវនាវដល់អង្គការពាក់ព័ន្ធ ជាពិសេសអង្គការ UNICEF បន្តជួយផ្នែកបច្ចេកទេស និងបើអាចជួយជាម៉ាសុីនលាយជាតិអុីយ៉ូតដល់ម្ចាស់ផលិតកម្មអំបិលទាំង៥២ មូលដ្ឋាន ដែលមានវត្តមាននាថ្ងៃនេះ គឺជាការប្រសើរ ដើម្បីឲ្យដំណើរការអនុវត្តនេះទទួលបាននូវលទ្ធផលតាមការរំពឹងទុក។

បើតាមការថ្លែងរបស់លោកស្រី ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការបញ្ចូលជាតិអុីយ៉ូត...Read More


គ.ជ.ប៖ រហូតមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន១០ហើយ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត, គណបក្ស៤ ត្រូវបានទទួលស្គាល់ជាផ្លូវការ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សសរុបចំនួន១០ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា​​, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

ក្នុងចំណោមគណបក្សចំនួន១០ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។

បើតាម គ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៧ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕

...Read More

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សចំនួន៣ទៀតហើយ បានទៅចុះឈ្មោះ និងចុះបញ្ជីបេក្ខជនរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ ហើយរហូតដល់ពេលនេះ គឺមានគណបក្សសរុបចំនួន៩ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមាន គណបក្សចំនួន៣ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ ក្នុងចំណោមគណបក្សចំនួន៩ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សពន្លឺថ្មី។ បើតាមគ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៨ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។ រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២៣ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕ www.freshnewsasia.com www.freshnewsasia.com www.freshnewsasia.com

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សចំនួន៣ទៀតហើយ បានទៅចុះឈ្មោះ និងចុះបញ្ជីបេក្ខជនរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ ហើយរហូតដល់ពេលនេះ គឺមានគណបក្សសរុបចំនួន៩ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមាន គណបក្សចំនួន៣ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

ក្នុងចំណោមគណបក្សចំនួន៩ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សពន្លឺថ្មី។

បើតាមគ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៨ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។

រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២៣ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕

...Read More

គ.ជ.ប បោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ក្នុងដំណើរការបោះឆ្នោត!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការផ្សព្វផ្សាយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សៀវតូចទំហំ A5 ដែលមានក្របពណ៌ផ្ទៃមេឃ និងមានកម្រាស់១៥ទំព័រ ត្រូវបាន គ.ជ.ប បោះពុម្ពចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនេះ មានគោលបំណងឱ្យយល់ដឹងបន្ថែមទៀតពីតួនាទីរបស់ខ្លូន ដើម្បីចូលរួមក្នុងដំណើរផ្សព្វផ្សាយពីច្បាប់ ស្តីពីការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

សម្រាប់ខ្លឹមសារនៃសៀវភៅនេះ ដោយបង្ហាញពីសិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់មានសិទ្ធិភារកិច្ច និងការទទួលខុសត្រូវការយកព័ត៌មាន និងផ្សព្វផ្សាយអំពីការងារបោះឆ្នោត, សិទ្ធិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់, បម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៕

...Read More

ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា នឹងប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញគឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។

ជាមួយគ្នានេះលោក ស៊ិក ប៊ុនហុក បានបន្តថា បើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេសដូចដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដ៏ទៃទៀតបាននឹងជួបប្រទះ គឺមិនល្អទេហើយអ្វីដែល គ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានបំពេញមុខងារតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា៖

* ជម្លោះត្រូវបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ
* សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង

* មិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។

ប្រមុខដឹកនាំ គជប ដដែលរូបនោះបានថ្លែងថា គ្មានផលប៉ះពាល់ទាល់តែសោះចំពោះចំនួនអ្នកទៅបោះឆ្នោត ព្រោះច្បាប់កម្ពុជា មិនបានចែងពីអត្រានៃចំនួនអ្នកចេញទៅបោះឆ្នោតទេ ហើយច្បាប់នៅអឺរ៉ុប និងរដ្ឋធម្មនុញ្ញអឺរ៉ុប ក៏គ្មានចែងនោះដែរ ហើយសូម្បីតែអ្នកចេញទៅបោះឆ្នោតមានចំនួន៣០ភាគរយ ក៏អឺរ៉ុបមិនបដិសេធលទ្ធផលបោះឆ្នោតដែរ។

លោក ស៊ិក ប៊ុនហុក បានថ្លែងថា បើយើងមានសន្តិភាពហើយរឿងអីយើងធ្វើឱ្យបាត់បង់ទៅវិញ បើជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ហើយ គ.ជ.ប ក៏កំពុងធ្វើការងារដោយគោរពឆន្ទៈរាស្ត្រឱ្យខាងតែបាន៖

* ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត

* សន្លឹកឆ្នោតរបស់គេដែលបានបោះត្រូវបានរាប់យ៉ាងត្រឹមត្រូវ ហើយក៏មិនត្រូវមាក់ងាយប្រជាពលរដ្ឋដែរ ព្រោះរាល់ការបោះឆ្នោតកន្លងមកប្រជាពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈរបស់ខ្លួនមិនតិចជាង៧០ភាគរយនោះទេ រាល់ការបោះឆ្នោតសកលចំនួន៨លើករួចមកហើយ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

លោក ស៊ិក ប៊ុនហុក បានបន្តថា «តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល...Read More


ប្រមុខដឹកនាំ គជប នឹងបញ្រ្ចាបការយល់ដឹងអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ ខណៈទណ្ឌិត សម រង្ស៊ី កំពុងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលជាទង្វើបំពានសិទ្ធិរបស់ពលរដ្ឋយ៉ាងពេញទំហឹង

FN ៖ ខណៈដែលទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ​ ដែលបានស្លាប់ទៅហើយ ដោយសារសាលក្រមរបស់តុលាការកំពូលកម្ពុជា បាននឹងកំពុងដើរប្រកូសប្រកាសតាមមណ្តាញសង្គម កុំឲ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត​តំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលនេះបង្ហាញពីទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត​ជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។

ស្របនឹងសកម្មភាពអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ ដោយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ លោក ស៊ិក ប៊ុនហុក ប្រមុខដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គជប នឹងធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីថ្លែងបាឋកថាផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ លើកដំបូងជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន។

យោងតាមសេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា ការចុះធ្វើបញ្ច្រាបការយល់ដឹងខាងលើនេះ ដោយសារមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

...Read More

ថ្ងៃនេះការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ ២០១៨ ចាប់ផ្ដើមហើយ !

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី។

សូមបញ្ជាក់ថា តាមការគ្រោងទុកនៅថ្ងៃទី១ នៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយស្អែកនេះ (ថ្ងៃទី៣០ ខែមេសា) នៅវេលាម៉ោង៩ព្រឹក គណបក្សប្រជាជនកម្ពុជា នឹងយកបញ្ជីឈ្មោះរបស់ខ្លួនទៅចុះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

...Read More

គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ-សង្កាត់ជាង៨ពាន់រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើកាងារការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសសមាសភាព គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨,៣៣៨ រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារបោះឆ្នោត នៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត។

តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សមាសភាពគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដែល គ.ជ.ប ជ្រើសរើស សម្រាប់មុខតំណែងដូចខាងក្រោម៖

១៖ ប្រធាន ទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ ចំនួន១រូប

២៖ អនុប្រធាន ជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្តិការ ចំនួន១រូប

៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ចំនួន១រូប

៤៖ សមាជិកទទួលបន្ទុក ផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប ឫ៣រូប

៥៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប។

គ.ជ.ប បានបន្ថែមទៀតថា ពាក្យសុំប្រឡងចូលបម្រើការងារ និងមានចែកជូនដោយឥតគិតថ្លៃ នៅតាមលេខាធិដ្ឋាននៃគណៈកម្មការរាជធានី-ខេត្ដ រៀបចំការបោះឆ្នោត និងទីប្រមូលផ្ដុំ ក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត។ ការទទួលពាក្យសុំប្រឡង ចូលបម្រើការងារ នឹងធ្វើនៅតាមទីប្រមូលផ្ដុំ ក្រុង ស្រុក ខណ្ឌ ឫតាមទីកន្លែងដែលកំណត់ដោយ គធ.ខប។

* ការចាប់ផ្ដើមទទួលពាក្យនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ (វេលាម៉ោង ០៧៖០០ព្រឹក)។ * ការឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ (វេលាម៉ោង ១៧៖៣០ ល្ងាច)។

...Read More

ប្រធាន គ.ជ.ប ចេញប្រកាសអះអាងថា «ការបោះឆ្នោតនាពេលខាងមុខគ្មានខុសច្បាប់ និងយុត្តិសាស្ដ្រណាទេ»

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសដោយធានាអះអាងថា ការបោះឆ្នោតនាពេលខាងមុខ គ្មានខុសច្បាប់ ឬយុត្ដិសាស្ដ្រណាទេ ហើយក្នុងការដែលលោកបំភ្លឺជុំវិញភាពស្របច្បាប់នៃការបោះឆ្នោត នៅពេលដែលមានការលើកឡើងថា អវត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ អត្រានៃប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានចំនួនតិច និងការចូលរួម ឬមិនចូលរួមរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងការសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ការប្រកាសផ្សព្វផ្សាយពីការចាប់ផ្ដើមដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ជាផ្លូវការចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះតទៅ។

ការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅចំពោះមុខតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, អង្គការមិនមែនរដ្ឋាភិបាលចំនួន១៦, គណបក្សនយោបាយចំនួន១១, តំណាងស្ថានទូតជប៉ុន, ជំនាញការអង្គការ JICA, ជំនាញការ KOICA។

បើតាម គ.ជ.ប លោក ស៊ិក ប៊ុនហុក បានជម្រាបជូនយ៉ាងក្បោះក្បាយអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ តាំងពីការរៀបចំបញ្ជីបោះឆ្នោត ការជ្រើសរើស និងតែងតាំងមន្ដ្រីបោះឆ្នោត ការត្រៀមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការត្រៀមឃោសនាបោះឆ្នោត ការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ និងជាពិសេសថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

...Read More

គ.ជ.ប ចេញគោលការណ៍សម្រាប់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សា អំពីគោលនយោបាយរបស់គណបក្ស អំឡុងពេលឃោសនាបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឫពិភាក្សា អំពីគោលនយោបាយរបស់ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំ កម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សា អាចពិគ្រោះយោបល់ ជាមួយគណៈកម្មការសម្របសម្រួលកម្មវិធីស្មើភាព គ.ជ.ប មុននឹងចាប់ផ្ដើមកម្មវិធីនេះ លើបញ្ហាមួយចំនួនដូចជា៖

* លក្ខណៈបច្ចេកទេសដែលត្រូវរៀបចំធ្វើ

* ប្រធានបទ ឫសំណួរ ដែលត្រូវដាក់ជូនគណបក្សនយោបាយ

* ការសម្របសម្រួលទីតាំងប្រជុំ និងសន្ដិសុខ សុវត្ថិភាព។

គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា «សាមីអង្គការ ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរៀបចំកម្មវីធី ត្រូវទទួលខុសត្រូវលើខ្លឹមសារផ្សព្វផ្សាយគោលនយោបាយនេះ នឹងទទួលបន្ទុករាល់ការចំណាយទាំងអស់»។

...Read More

គ.ជ.ប៖ ឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅខែកក្កដាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ថា មានឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ប្រភេទឯកសារ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ត្រូវបានគ.ជ.ប បញ្ជាក់ថា៖

ទី១៖ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ទាំងបីប្រភេទរួមមាន ប្រភេទទី១ ឬទី២ ឬទី៣

ទី២៖ ឯកសារបញ្ជាក់អត្ដសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ)

ទី៣៖ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ (ឯ.អ) ដែលមានបញ្ជាក់ពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដោយ គឃ.សប។

បើតាមគ.ជ.ប នេះជាគោលបំណងធានាដល់សិទ្ធិក្នុងបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ប៉ុន្ដែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបាត់ ឬខូច៕​

...Read More

ទៅមុខថយក្រោយ