
FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណាក់កាលនៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការទៅកើតទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកសារព័ត៌មាន មិនអាចធ្វើអ្វីប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួនបានទេ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងចំណុចសំខាន់៤ចំណុច ដែលឆ្លើយតបទៅនឹងហេតុផល គ.ជ.ប ត្រូវមានក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានរួមមាន៖
ទី១៖ សារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះការបោះឆ្នោត
ទី២៖ អំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
ទី៣៖ ការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអាជីព
ទី៤៖ ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលបោះឆ្នោត។
...
Read More
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអំពាវនាវតាមរយៈទូរទស្សន៍ជាតិកម្ពុជា ចំនួន៥ចំណុច ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធដែល គ.ជ.ប តម្រូវ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ស៊ិក ប៊ុនហុក បានអំពាវនាវ ដោយមានខ្លឹមជាអាទិ៍ដូចខាងក្រោម៖
១៖ ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទាំងអស់ត្រូវត្រៀមខ្លួន និងឯកសារពាក់ព័ន្ធដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
២៖ ករណីពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច ឬបាត់ ត្រូវទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។
៣៖ ចំពោះអ្នកដែលមិនទាន់មាន អ.ខ អាចយក ឯ.អ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតទៅជួបគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដោយផ្ទាល់ខ្លួន និងត្រូវស្នើសុំឱ្យ គឃ.សប បញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៤៖ ការចេញឯកសារបញ្ជាក់អត្តសញ្ញាណនេះ ត្រូវបញ្ចប់នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច។
៥៖ ប្រធាន គឃ.សប មេឃុំ-ចៅសង្កាត់ និងមេភូមិ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកធ្វើ ឯ.អ ឱ្យបានទាន់ពេលវេលា ដោយឥតគិតថ្លៃ៕
...
Read More
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានពន្យល់ពីរបៀបជៀសវាងការ លួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោតសំដៅធានា ឬជួយបង្កើនលទ្ធផល សំឡេងឆ្នោតឱ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោតអាចកើតមានឡើងក្នុងការអនុវត្តនៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន៣,២៣៥,១១២សន្លឹក ត្រូវបានគ.ជ.បចែកដល់ដៃប្រជាពលរដ្ឋជាអ្នកបោះឆ្នោតនៅទូទាំងប្រទេស។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៣,២៣៥,១១២នាក់ហើយ ស្មើនឹង ៣៨,៦០ភាគរយ នៃចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។
លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកបណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា បានបង្ហាញការរំពឹងទុកថា យ៉ាងហោចណាស់ក៏បានច្រើនជាង ៨០% ដែរ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ដល់ ពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ដែលត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចនេះ។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយសៀវភៅ សម្រាប់អ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីពន្យល់រៀបរាប់ប្រាប់ប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់ ពីការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខុះ៕
...
Read More
FN ៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ហើយការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
ជាលទ្ធផលនៃលំដាប់លេខរៀងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួមមាន៖
លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»
លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»
លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»
លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»
លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»
លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»
...
Read More
FN ៖ បន្ទាប់ពីទទួលស្គាល់គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររួចហើយនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនឹងរៀបចំពិធីចាប់លេខរៀងគណបក្សទាំង២០ នៅអំឡុងសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា បន្ទាប់ពីការទទួលស្គាល់គណបក្សនយោបាយទាំង២០ហើយ នីតិវិធីបន្ត គ.ជ.ប នឹងរៀបចំចាប់លេខរៀងគណបក្សនីមួយៗ ដោយមានការនិមន្តសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គឺសម្ដេចព្រះសង្ឃរាជ ទេព វង្ស សម្ដេចសង្ឃគណៈមហានិកាយ និងសម្ដេចព្រះសង្ឃរាជ ប៊ូ គ្រី សម្ដេចព្រះសង្ឃគណៈធម្មយុត្តនិកាយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើតែមួយព្រឹកទេ ប៉ុន្តែឥលូវមិនទាន់កំណត់ច្បាស់លាស់ថាថ្ងៃណា ព្រោះយើងមិនទាន់ទាក់ទងទៅសម្ដេចព្រះសង្ឃរាជ តើព្រះអង្គមានពេលឬនៅ កំពុងតែឆែកមើលពេលវេលា ប៉ុន្តែខ្ញុំគិតថាប្រហែលជានឹងធ្វើនៅអាទិត្យក្រោយ»។
ជាមួយគ្នានេះ ការចាប់លេខរៀងគណបក្សនយោបាយ ក៏មិនទាន់ដឹងថានឹងធ្វើនៅទីណាដែរ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើមានអ្នកចូលរួមច្រើន គ.ជ.ប នឹងជួលអគារនៅក្រសួងមហាផ្ទៃ តែបើអ្នកចូលរួមតិច នឹងធ្វើនៅទីស្ដីការ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបន្តថា អ្នកដែលអាចមានសិទ្ធិចាប់យកលេខរៀងគណបក្ស គឺមានតែសម្ដេចព្រះសង្ឃរាជទាំងពីរគណៈខាងលើប៉ុណ្ណោះ មិនអាចមានតំណាងគណបក្សនយោបាយណាមួយ ទៅចាប់យកលេខរៀងនេះបានឡើយ។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ គ្រប់ទាំង២០គណបក្ស នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
គណបក្សនយោបាយទាំង២០នោះ រួមមាន៖
១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីតួនាទី និងភារកិច្ចសម្រាប់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ សូមត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខាន។
តាមសេចក្ដីអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត នឹងត្រូវធ្វើជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
...
Read More
FN ៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលស្គាល់គណបក្សនយោបាយចំនួន៣ទៀតជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ។
លោក ឌឹម សុវណ្ណារុំ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះថា គណបក្សនយោបាយចំនួន៣នោះរួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល, គណបក្សខ្មែរតែ១ ឈរនៅ១៦មណ្ឌល និងគណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស។
ក្នុងចំណោមគណបក្សទាំង២០នេះ គណបក្សនយោបាយចំនួន៨ ត្រូវ គ.ជ.ប ទទួលស្គាល់ផ្លូវការមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតប្រជែងហើយ ក្នុងនោះគណបក្សយុវជនកម្ពុជា ដែលឈរនៅ ១៧មណ្ឌល, គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល, គណបក្សសញ្ជាតិកម្ពុជាឈរនៅ ២៥មណ្ឌល, គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល និងគណបក្សហ៊្វុនស៊ិនប៊ិច ឈរឈ្មោះប្រកួតប្រជែងនៅ ២៥មណ្ឌល៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបង្ហាញការិយាល័យបោះឆ្នោតសរុប២២,៩៦៧ នៅ២៥មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេស និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកការិយាល័យរបស់ខ្លួន ដោយប្រជាពលរដ្ឋ គ្រាន់តែចុចលើ link នៅតាមខេត្តតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
យោងតាមលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០.២១៧នាក់។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួនលើគេហទំព័រ www.voterlist.org.kh ផងដែរ៕
ដើម្បីភាពងាយស្រួលស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ ពលរដ្ឋអាចចុចចូលក្នុង Link នៅតាមរាជធានី-ខេត្ត ដែល គ.ជ.ប បានបង្ហាញដូចខាងក្រោម៖
១៖ ខេត្តបន្ទាយមានជ័យ ១,០៧០ www.necelect.org.kh/khmer/pollingstations/BanteayMeanchey
២៖ ខេត្តបាត់ដំបង ១,៦៥៥ www.necelect.org.kh/khmer/pollingstations/Battambang
៣៖ ខេត្តកំពង់ចាម ១,៦៥៩ www.necelect.org.kh/khmer/pollingstations/KampongCham
៤៖ ខេត្តកំពង់ឆ្នាំង ៧៩០ www.necelect.org.kh/khmer/pollingstations/KampongChhnang
៥៖ ខេត្តកំពង់ស្ពឺ ១,៤៨២ www.necelect.org.kh/khmer/pollingstations/KampongSpeu
៦៖ ខេត្តកំពង់ធំ ១,១០៤ www.necelect.org.kh/khmer/PollingStations/KampongThom
៧៖ ខេត្តកំពត ៩៩៨ www.necelect.org.kh/khmer/PollingStations/Kampot
៨៖ ខេត្តកណ្តាល ១,៧៣៤ www.necelect.org.kh/khmer/PollingStations/Kandal
៩៖ ខេត្តកោះកុង ១៨២ www.necelect.org.kh/khmer/PollingStations/KohKong
១០៖ ខេត្តក្រចេះ ៥៥៥ www.necelect.org.kh/khmer/PollingStations/Kratie
១១៖ ខេត្តមណ្ឌលគិរី ១២៧ www.necelect.org.kh/khmer/PollingStations/MondulkiriRead More
ទៅមុខថយក្រោយ