សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងពិសាបាយ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនគ្រីស្ទបរិស័ទ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់លំដាប់ថ្នាក់ ជាទីមេត្រី! រីករាយ ដែលបានអនុវត្តការសន្យា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យារបស់ខ្លួន ដែលមានជំនួបប្រចាំឆ្នាំតាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ កន្លងទៅ។ នៅខែ ឧសភា កន្លងទៅ យើងក៏បានសម្រេចថានូវការជួបជុំលើកក្រោយ ដើម្បីទទួលទានអាហារជាមួយគ្នា។ ថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានការរីករាយ ដោយទទួលបានការចូលរួមពីសំណាក់បងប្អូនគ្រីស្ទបរិស័ទ ដែលអញ្ជើញមានជំនួបនៅក្នុងទីនេះ។ គ្រប់និកាយជួយអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ខ្ញុំចាំបានថា អ្វីដែលយើងបានជួបគ្នាពីរឆ្នាំកន្លងទៅមាន ១៣ ចំណុច បើសិនជាបូកសរុបឡើងវិញ ប៉ុន្តែ មុនទៅដល់បញ្ហានោះ អនុញ្ញាតឱ្យខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នូវគ្រប់បរិស័ទ ទាំងគ្រប់និកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលក្នុងរយៈមួយឆ្នាំកន្លងផុតទៅនេះ ក៏បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម …

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឈូកវ៉ា

សមិទ្ធផលថ្មី និងវឌ្ឍនភាពនៃវត្តឈូកវ៉ា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅក្នុងវត្តឈូកវ៉ា ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ប្រសិនបើវិញ្ញាណក្ខន្ធរបស់ តាវ៉ា និង យាយឈូក គាត់បានដឹងអំពីការខិតខំរបស់យើងនៅទីនេះ គាត់ប្រាកដជានឹងមានការសប្បាយរីករាយ ហើយនិងផ្ដល់នូវពរជ័យសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មានអារម្មណ៍ថា ព្រះចៅអធិការមុនៗ ជាពិសេសព្រះចៅអធិការដែលចាប់ផ្ដើមទទួលដីពី តាវ៉ា និង យាយឈូក ព្រះអង្គពិតជាមានអារម្មណ៍រីករាយ។ ប្រហែលជា តាវ៉ា និង យាយឈូក គាត់នៅក្នុងចំណោមមនុស្សដែលចាប់ជាតិមកនៅទីនេះក៏មិនដឹង ហើយព្រះចៅអធិការមុននៅហ្នឹងក៏មិនដឹង។ យើងមិនដឹងថា ជំនឿចាប់ជាតិវាយ៉ាងម៉េច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មានជំនឿរឿងចាប់ជាតិ។ អម្បាញ់មិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងទីអារាមនេះ។ ប្រវត្តិទីអារាមនេះ ក៏ជាប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលយើងបានជួបប្រទះនូវការរីកចម្រើនផង និងការជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ហើយព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមិទ្ធ​ផលដែលយើងបានកសាងនៅទីនេះ  គឺសក្តិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែង…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីកាត់ឬសសីមា វត្តជ័យមង្គល (វត្តជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមបញ្ញា ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ឆ្នាំនេះកាត់ប្ញសសីមាតែមួយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកស្រុកស្រីសន្ធរសាថ្មីម្តងទៀត ដើម្បីប្រារព្ធកាត់ប្ញសសីមាវត្តជ័យមង្គល ហៅវត្តជ្រៃ នៅក្នុងពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសថសីល ១៥ កើត ខែផល្គុន ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ប្រហែលជា ៣ ខែ មុននេះ លោក ជា ហួត ជាមួយនឹង លោក ប៉េង បានធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សារិះរក តើថ្ងៃណាទៅយើង ត្រូវធ្វើពិធីបញ្ចុះសីមា? ដោយសារតែពេលនោះ យើងអត់ទាន់មានប្រក្រតិទិនសម្រាប់ឆ្នាំ​…