សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់ តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែលត្រូវបានប្រារព្ធឡើងក្នុងទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជទាំវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាការពិត ការអភិវឌ្ឍកុមារតូចនេះមិនមែនជាកិច្ច ការថ្មី ដែលយើងទើបចាប់ផ្តើមធ្វើនោះទេ កិច្ចការនេះ កម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តពីក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាទទួលបានការឧបតម្ថគ្ភាំទ្រ, ទទួលបានការ គាំពារ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ លើសពីនេះទៀត កិច្ចគាំពារកុមារក៏ត្រូវបានបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, នៅក្នុងច្បាប់ស្តីពីការអប់រំ, អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាជាហត្ថលេខី ព្រមទាំងបានកំណត់យ៉ាងច្បាស់ក្នុងគោលនយោ បាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០១៤-២០១៨។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបំពេញការងារយ៉ាងសកម្ម ក្នុងការផ្តល់អាហារូបត្ថម្ភ,  ការផ្សព្វផ្សាយ ជម្រុញការបំបៅកូនដោយទឹកដោះម្តាយ, ការផ្តល់វីតាមីនបន្ថែមដល់កុមារអាយុ…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក

លោកនាយកសាលាបឹងកុក អញ្ជើញសម្តេចតាមហ្វេសប៊ុក ទៅមើលអគារសិក្សាចាស់ទ្រុឌទ្រោម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពង់ចាមសារជាថ្មីម្តងទៀត ដែល​មក​លើ​កនេះ មកប្រគល់សាលាជូន ​មិនមែនមកសម្ពោធទេ ប្រគល់តែម្តង។ ដោយសារអីរឿងនេះ? ខ្ញុំសូម​ចាប់​ផ្តើម​ពី លោក ឈឹម ប៊ុនធឿន ដែលជានាយកសាលា … ខ្ញុំព្រះករុណាខ្ញុំ បានមកធ្វើការនៅឯ ខេត្តត្បូងឃ្មុំ ពេលព្រឹកសំណេះ​​សំណាលជាមួយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ នៅខេត្តត្បូងឃ្មុំរួច ហើយ ក៏បង្ហួសមកបាយនៅឯ​​កំពង់ចាមយើងនេះ។ ដល់ទៅអ្នកចំការលើគេបង្ហោះហ្វេសប៊ុកមួយ អំពី បញ្ហាសាលានៅចំការលើនោះ ក៏ទៅ​សាលា​នៅឯចំការលើនោះ។ ស្រាប់តែបង្ហោះហ្វេសប៊ុកឯងនោះមួយ ទៀត។ លោក ឈឹម ប៊ុនធឿន នាយក​សា​លា​នេះ ក៏បានធ្វើការ Comment ចូលថា សូមសម្តេចមកមើល សាលា អគារចាស់នៅអនុវិទ្យាល័យ បឹងកុក ផង។ … បើកមើលការ Comment ​ក៏ប្រទះ​ឃើញលោក ឈឹម ប៊ុនធឿន ថា សូមសម្តេចមកមើលសាលាបឹងកុកផង។ ចុះពីលើផ្ទះមកអត់ឲ្យពី​ណា​ដឹង​ទេ ប្រាប់ថា​ទៅ​សាលាបឹងកុក គេមិននំាទៅសាលាបឹងកុក…

សារលើហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុន សែន ស្តីពីខួបទី ៣៨ នៃថ្ងៃជួបជុំជាមួយភរិយា និងកូន វិញ ២៤ កុម្ភ: ១៩៧៩ – ២០១៧

ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី ៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង ៥ ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមក ហើយ)នៅត្រង់វគ្គព្រាត់គ្នានេះ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា(នៅរស់ ឬស្លាប់) ធ្វើឱ្យខ្ញុំបន្ត ស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មាន ថា ម៉ាណែត…