សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកអង្គស្នួល ខេត្តកណ្តាល

៨៣% នៃរោងចក្រ បានបើកបៀវត្សរ៍ ២ សប្តាហ៍ម្តងជូនកម្មកររួចហើយ សុខសប្បាយទេបងប្អូន? ឥឡូវ មុននឹងចាប់ផ្ដើមគួរតែសួរសំណួរ ២-៣ សិន។ សំណួរទី ១ តើក្មួយៗជាកម្មករ/ការិនី ដែលបានបើកប្រាក់ខែ ១៥ ថ្ងៃម្តង ឬ ២ សប្ដាហ៍ម្ដង តើមានប៉ុន្មាននាក់ក្នុងចំណោមហ្នឹងសូមលើកដៃ? ដូច្នេះ ភាគច្រើនហើយ។ ឥឡូវដាក់ចុះ។ អ្នកដែលមិនទាន់បានបើកមានប៉ុន្មាន រោងចក្រមិនទាន់បានបើក? ដូចអត់មាន។ នេះជាការពិនិត្យមួយ។ ខ្ញុំគិតថា នេះជាផលប្រយោជន៍ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរាយការណ៍ (ដែលថា) ៨៣% នៃចំនួនរោងចក្រ ដែលបានបើកបៀវត្សរ៍ឲ្យក្មួយៗរួចហើយ​ សូមថ្លែងនូវការកោតសរសើរ។ ម៉េចបានជាដាក់ឈ្មោះថា ឃុំឆក់ឈើនាង? សំណួរទី ២ ចង់សួរថា តើមាននាងណាខ្លះដែលបាត់ឈើ? ព្រោះឃុំនេះជាឃុំឆក់ឈើនាង។ បើឃុំឆក់ឈើនាង គឺខ្ញុំចេះតែស្រាវជ្រាវរឿងហ្នឹង ប៉ុន្តែប្រហែលជាបណ្ឌិត រ័ត្ន សណ្ដាប់ ត្រូវទទួលភារកិច្ច ដើម្បីធ្វើការស្រាវ​ជ្រាវថា ហេតុអ្វីបានជានៅកន្លែងនេះដាក់ឈ្មោះឃុំឆក់ឈើនាង? ពាក្យថា ឆក់ឈើនាង មានន័យថា នាងកំ​ពុងតែកាន់ឈើ…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកត្រាំកក់ ខេត្តតាកែវ

រយៈ ១៥ ខែកន្លងមក នៃការចុះជួបកម្មរករ … ដំបូងបំផុត ជូនពរចំពោះអ្នកដែលបានចូលរួមនៅទីនេះ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្លងពី ២០១៨ ចូលដល់ឆ្នាំ ២០១៩ ដែលទើបនឹងបាន ៩ ថ្ងៃនេះ សូមឲ្យអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន។​ យើងមិនមែនអាចារ្យ វាពិបាកបន្ដិច ទាន់តែអាចារ្យ ស៊ូ ភិរិន្ទ បានពូកែខាងឲ្យពរ​។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានមកសងបំណុលសម្រាប់អ្នកខេត្តតាកែវ។ ថ្ងៃនេះ ចាត់ទុកថា ជាថ្ងៃសងបំណុល ព្រោះថា អ្វីដែលខ្ញុំបាននិយាយរួចមកហើយ អំពីដំណើរនៃការជួបចំពោះកម្មកររហូតដល់អស់ នៅទូទាំងប្រទេស។ បន្ទាប់ទៅ នៅបន្តជុំតទៅទៀត នេះនៅតែជាជុំទីមួយនៅឡើយទេ ទោះបី​ជាយើងចាប់ផ្ដើមពីឆ្នាំ ២០១៧ ២០១៨ ហើយឥឡូវដើមឆ្នាំ ២០១៩ គិតទៅវា ៣ ឆ្នាំហើយ បើនិយាយពីក្បាលឆ្នាំ។…

សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកពញាឮ ខេត្តកណ្តាល

រីករាយបានជួបកម្មករ/ការិនីតាមការគ្រោងទុកក្នុងជុំទីមួយ … (សំណេះសំណាលលេង) … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្តងទៀត សម្រាប់កម្មករ/ការិនីរបស់យើងតាមការគ្រោងទុកនៅក្នុងជុំទីមួយ។ សម្រាប់ក្មួយៗនៅទីនេះមួយចំនួនបានជួបពូនៅឯកោះពេជ្រ ឯមួយចំនួនទៀតមិនទាន់បានជួបនៅឡើយទេ។ ខ្ញុំក៏សុំអភ័យទោស ដោយសារតែពេលវេលាតម្រូវឱ្យយើងត្រូវធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយ។ ដូច្នេះ ជំនួបដែលបានគ្រោងទុកក៏ត្រូវបានពន្យារ ដែលមកដល់ពេលនេះ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញ គឺនៅជំពាក់ខេត្តកណ្តាលចំនួនមួយដងទៀត។ ជំនួបរបស់យើងថ្ងៃនេះ គឺជួបជុំរវាងម្ខាង គឺកម្មករ/ការិនីដែលមកពីខាងកំពង់ស្ពឺ និងម្ខាងទៀត កម្មករ/ការិនី ដែលអញ្ជើញមកពី(ខាងខេត្ត)កណ្តាល នៅស្រុកពញាឮ។ អ្នកកំពង់ស្ពឺនៅខាងណា? អ្នកកំពង់ស្ពឺនៅម្ខាង។ ចុះ(អ្នកខេត្ត)កណ្តាលនៅខាងណា? អញ្ចឹង អម្បាញ់មិញបានដើរទៅខាងអ្នក(ខេត្ត)កណ្តាល អត់បានដើរទៅខាងអ្នក(ខេត្ត)កំពង់ស្ពឺ។ បញ្ចុះទម្ងន់ក្រោម ៧៤ គីឡូ ហ៊ឹងត្រចៀក និងស្អកក សំដីរបស់ពូរាងស្អកទេ? ស្អកបន្តិចអី? រឿងវាអញ្ចេះ ឥឡូវនេះ ពេទ្យដែលព្យាបាលយើងនៅឯ(ខាង)ក្រៅ គេផ្តាំមកថា ទម្ងន់មិនឱ្យលើសពី ៧៤ គីឡូ។ ឥឡូវ ប្រាប់ទៅពេទ្យវិញហើយថា មិនត្រឹមតែ ៧៤ គីឡូទេ ក្រោម ៧៥…