សន្និសីទសារព័ត៌មានរួម រវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ
ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មាន! លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជម្រុញទំនាក់ទំនងមានស្រាប់ ពង្រឹងទំនុកចិត្ត ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដំបូង ខ្ញុំគួរតែបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខាអម្បាញ់មិញទៅលើសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះមានការចែងអំពី ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងបានប្រឹងប្រែងធ្វើការច្រើនហើយ ដើម្បីទទួលមរតកប្រវត្តិសាស្រ្ត ដែលដូនតានៃប្រទេសទាំងពីរបានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយ និងប្រកបដោយមិត្តភាព។ ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ រៀបចំសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ លើសមិទ្ធផលសម្រេចបាន ៨៦%, ដូរបង្គោលព្រំដែនចាស់/តូច យើងបានពិភាក្សាគ្នាយ៉ាងច្រើនទៅលើបញ្ហាមួយចំនួន នៅក្នុងនោះ ក៏សូមបញ្ជាក់ជូនអ្នកសារព័ត៌មានឱ្យបានជ្រាប ទាក់ទងជាមួយនឹងបញ្ហាព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើការរៀបចំឱ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ៨៦% រួចមកហើយ។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលមុននេះ ព្រំដែននៃប្រទេសទាំងពីរពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារយើងបានធ្វើកិច្ចការច្រើនហើយ យើងព្រមព្រៀងគ្នាឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរព្រៀងនូវសន្ធិសញ្ញា ដើម្បីទទួលយកនូវលទ្ធផល ៨៦%។ យើងក៏បានព្រមព្រៀងគ្នាផងដែរ អំពីការដូរបង្គោលព្រំដែន…