ដកស្រង់ប្រសាសន៍ សារសំឡេងស្ដីពីការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅភ្នំពេញនិងជុំវិញភ្នំពេញដើម្បីភាពស៊ាំពេញលេញ

លោកជំទាវ ឱ វណ្ឌឌីន, ឯកឧត្តម វង្ស៊ី វិស្សុត, និងគណៈកម្មការវ៉ាក់សាំង ឥឡូវគឺ គួរតែត្រូវបានគ្រោងរៀបចំនូវដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត។ ឥឡូវនេះ សម្រាប់ដំណើរការចាក់វ៉ាក់សាំងទៅលើក្រុមអាទិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស បាននិងកំពុងដំណើរការហើយ។ ប៉ុន្តែ បើពិនិត្យអំពីស្ថានភាពនៅពេលខាងមុខ ហើយទាក់ទិនជាមួយការីករាលដាលនៅទីក្រុងភ្នំពេញ ជំហានបន្តរបស់យើងត្រូវគ្រប់គ្រងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឱ្យខាងតែបាន។ ជាពិសេស ភ្នំពេញយើងបានផ្ដល់អាទិភាពខ្ពស់ដោយកន្លងទៅ (បានផ្គត់ផ្គង់ជាវ៉ាក់សាំង) AstraZeneca សំរាប់ចាក់ជូនប្រជាពលរដ្ឋច្រើនម៉ឺននាក់ ហើយនិង Sinopharm ៤០ ម៉ឺនដូស ក៏ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីធានាភាពស៊ាំនៅទីក្រុងភ្នំពេញដែលជាតំបន់លំហូរ និងប្រមូលផ្ដុំមនុស្ស ទីកន្លែងលំហូរចេញក្រៅ និងពីក្រៅចូលមកក្នុង ចាំបាច់ត្រូវតែមានភាពស៊ាំ នៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលជាប់ទីក្រុងភ្នំពេញ។ ដូច្នេះ ខ្ញុំសុំអោយគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងថ្មីបានមកដល់ សំដៅឆ្ពោះលើភូមិសាស្រ្តភ្នំពេញនិងខេត្តកណ្ដាល ដែលជាប់ទីក្រុងភ្នំពេញតែម្ដង។ បើយើងមិនធ្វើដូច្នេះទេ យើងដាក់ត្រង់នេះបន្តិច ត្រង់នោះបន្តិច គឺភាពស៊ាំនេះមិនគ្រប់គ្រាន់ទេ។ ដូច្នេះ យើងត្រូវផ្ដល់អាទិភាពអោយទីក្រុងភ្នំពេញតែម្ដង សម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេ ​ព្រោះយើងបានកំណត់គោលដៅអាទិភាពដែលត្រូវបានចាក់រួចស្រេចទៅហើយ ដូច្នេះគោលដៅបន្តត្រូវច្បាមយកចំនួនមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង។ ឥឡូវនេះ ការចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត។ ប៉ុន្តែខ្ញុំគិតថា នៅពេលណាមួយ គឺវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ដែលនេះគ្រាន់តែជាការគិតគូរ ដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងដែលបាននឹងកំពុងវិវឌ្ឍនៅលើពិភពលោក…

ដកស្រង់ប្រសាសន៍ជាសារសំឡេង ផ្ដើមយុទ្ធនាការ ១៥ ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង AstraZeneca ចំពោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុលើស ៦០ ឡើង នៅរាជធានីភ្នំពេញ

ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ! ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដ​នៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ ​កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។ ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm​…

ដកស្រង់ប្រសាសន៍ សារសំឡេងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹក នាំការចាក់វ៉ាក់សាំងទូទាំងប្រទេស

ឯកឧត្ដម ម៉ម ប៊ុនហេង!​ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត! កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ ប៉ុន្តែ ដើម្បីឱ្យការងារនេះបានឈានទៅមុខបាន(កាន់តែ)ល្អប្រសើរ ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។ ខ្ញុំសូមចង្អុលការ។ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ។ នៅពេលខាងមុខ វ៉ាក់សាំងនឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួន ដែលយើងត្រូវផ្ដល់​។ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្រ្តី ឬស្នើសុំមកដល់ខ្ញុំ សុំតែងតាំងអ្នកណាផ្សេងទៀត ទាំងក្នុងក្រសួងសុខាភិបាល ទាំង​នៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច…