សេចក្តីដកស្រង់ប្រសាសន៍ ទិវាគ្រូបង្រៀនឆ្នាំ ២០១៨

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម​សារជា​ថ្មី​ម្ដងទៀត​ សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការ​បង្កើត​ឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ​ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណ​គ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូល​និវត្ដ​នៅអាយុ ៦០…

សម្តេចតេជោ ជួបនិស្សិតកម្ពុជាជាង ២០០ នាក់ ដែលកំពុងសិក្សានៅប្រទេសចិន

… បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ២២៩ នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តី ឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាង និងអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពី ២០ ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន ១១ លើក…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្ដងទៀត បើទោះបីជាទីកន្លែងខុសគ្នា ក៏ប៉ុន្តែមុខសញ្ញានៃការជួប គឺដូចគ្នា ទាក់ទងជាមួយនឹងដំណើរការការចុះសំណេះសំណាល និងសួរសុខទុក្ខ​ចំពោះកម្មករ/ការិនី។ ដូចដែលពូបាននិយាយកាលពីមុនយុទ្ធនាការបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ខ្ញុំនឹងបន្តធ្វើដំណើរចុះសាកសួរសុខទុក្ខចំពោះកម្មករ/ការិនីជាបន្តទៀត។ ហើយប្រសិនបើគណបក្សប្រជា​ជនមិនឈ្នះឆ្នោតទេនោះ គឺខ្ញុំនឹងមិនទៅដណ្ដើមការងារចំពោះអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អ្វីៗបានច្បាស់ហើយ។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ ក្នុងសភា កាលពីអាទិត្យមុន ដោយសារតែព្រឹកថ្ងៃទី ១៥​ គឺគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតមិនទាន់​បាន​ប្រ កាសលទ្ធផលផ្លូវការ។ ដូច្នេះ ពេលនោះ ខ្ញុំមិនទាន់ហ៊ានអះអាងថា គណ​បក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ។ ល្ងាចថ្ងៃទី ១៥ ខែសីហា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការប្រកាសរួចរាល់ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ គឺស្មើនឹង ១០០% តែម្ដង។ ដូច្នេះ តួនាទីដែលជាអនាគតនាយករដ្ឋមន្រ្តី ក៏បានច្បាស់លាស់ហើយដែរ ថែមទាំងមានការចាត់តាំងរួចជាស្រេចពីសំណាក់ព្រះមហាក្សត្រ ដើម្បីឲ្យផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។ ប្រដៅឲ្យដឹង ភាពខុសគ្នារវាងពាក្យ…