សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ថ្ងៃទី១)
សំណួរសំណេះសំណាលពីនេះពីនោះ សុខសប្បាយទេទាំងអស់គ្នា? ឥឡូវសួរសំណួរសិន មកនេះបាន ១៤ លើកហើយ ហើយលើកនេះ លើកទី ១៥ ចង់សួរថា អ្នកដែលធ្លាប់ជួបពូ អ៊ំ តា មានប៉ុន្មាននាក់ទៅដែលធ្លាប់បានជួប លើកដៃទៅមើល? (ច្រើនដែរតើ )។ ឥឡូវសួរមួយមិនថាអៀនខ្មាសអីទេ តើតាចាស់ច្រើន ឬនៅក្មេង? ហើយឥឡូវចង់សួរមួយទៀត ទាំងអស់គ្នានៅទីនេះ បានចាក់វ៉ាក់សាំងហើយមានប៉ុន្មាននាក់ទៅ? ឥឡូវសួរអ្នកមិនបានចាក់មានប៉ុន្មាននាក់ទៅ?ព្រោះអញ្ចេះបានជាសួរសំណួរហ្នឹង ព្រោះដំណាក់កាលដំបូងគ្រូពេទ្យរបស់យើងក៏មិនច្បាស់ អ្នកត្រូវចាក់ក៏ខ្លាច អញ្ចឹងគឺមានការស្ម័គ្រចិត្តឲ្យចាក់ និងគ្រូពេទ្យមិនឲ្យចាក់។ អញ្ចឹងចំណុចនេះមានការយល់ច្រឡំ គឺជំងឺហឺតមិនអាចចាក់បានទេ អញ្ចឹងដោយសារអតីតកាលពីក្មេងមានជំងឺហឺត ឥឡូវនេះអត់ហឺតទេ។ គេហាមឃាត់ថាមនុស្សហ្នឹងកំពុងតែហឺត ទើបមិនអាចចាក់ ប៉ុន្ដែបើមានប្រវត្ដិធ្លាប់ហឺតពីមុន តែឥឡូវអត់ហឺតទេក្នុងពេលវេលាដែលចាក់ហ្នឹង អញ្ចឹងអាចចាក់បាន។ ហ្នឹងសុំសួរសំណួរទាក់ទងនឹងវ៉ាក់សាំងនេះ។ ឥឡូវចាក់ដល់ដូសទីប៉ុន្មានហើយ ?(៥) មើលអ្នកចាក់ដល់ទី ៥ បានប៉ុន្មាន? ហើយអ្នកណាចាក់បានដល់ដូសទី ៤? អញ្ចឹងបន្ដចាក់អាទីដូស ៥ ទៀតណា ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ មានតែវ៉ាក់សាំងទេជាអាវក្រោះការពារខ្លួន ហើយការអនុញ្ញាតឲ្យចាក់អាទី ៦ សុំចាក់ទៀតចុះ ព្រោះជំងឺកូវីដ-១៩…