សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
សំណួរសំណេះសំណាល សុខសប្បាយទេ? អម្បាញ់មិញនេះឡើងធូរខ្សែក្រវាត់អស់មួយកាំ … មុនចាប់ផ្ដើម ចង់សួរសំណួរខ្លះ ទី១ ចង់សួរថា កាលពីឆ្នាំ២០១៨ យើងជួបគ្នានៅទីនេះ ក្នុងចំណោម ១៨ ០០០ នាក់ជាងនេះមានប៉ុន្មាននាក់ដែលធ្លាប់ជួបនៅពេលនោះ ពេលនេះបានមកជួបសាជាថ្មី លើកដៃមើលមានប៉ុន្មាននាក់?(ច្រើនតើ)។ តើពូក្នុងឆ្នាំ២០១៨ មកដល់ឥឡូវ ចាស់ឬក្មេងជាងមុន?(សើច)។ អ្នករៀបការក្រោយឆ្នាំ២០១៨ មានប៉ុន្មាននាក់? អញ្ចឹងបានសេចក្ដីថាកម្មករ/ការិនីរបស់យើងបានរៀបការតាំងមុនឆ្នាំ២០១៨ មានចំនួនច្រើនជាង។ តើទទួលទាននំប៉័ង និងទឹកក្រូចមានប៉ុន្មានទៅលើកដៃបន្ដិចមើល! បើលេងក្រោកតាំងពីម៉ោងប៉ុន្មាននោះមក( ម៉ោង ១ ២ ៣)អ្នកមកពីភ្នំពេញប្រហែលប៉ុណ្ណឹងដែរមើលទៅ។ ខ្ញុំក្រោកក្រោយបន្ដិច តែយើងបានមកតាមខាងលើ … ចង់សួរសំណួរបន្ដិច … អ្នកដែលមានទូរស័ព្ទប្រើក្នុងចំណោមអ្នកចូលរួមរបស់យើងមានប៉ុន្មានទៅ សូមលើកដៃ? អ្នកអត់មានទូរស័ព្ទប្រើមានប៉ុន្មាន? ឥឡូវចង់សួរថាហេតុអ្វីមិនមានទូរស័ព្ទប្រើនឹងគេ? មិនចង់ប្រើ? អូ! អញ្ចឹងមានតើ គ្រាន់តែមួយស្មាតហ្វូន មួយទូរស័ព្ទធម្មតា …។ (១) ៥ឆ្នាំកន្លង ដោះស្រាយការងារនិងរក្សាសន្តិសុខ សុវត្ថិភាព សិទ្ធការងារ ប្រាក់ឈ្នួល ខ្ញុំបានវិលមកខេត្តកំពង់ចាមសាជាថ្មីម្ដងទៀត ចំទីកន្លែងដែលយើងបានជួបគ្នាកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។…