សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្សារសាន់ហាន់

ជូនពរជ័យឆ្នាំថ្មី ឆ្នាំសកល ២០១៨ ជាដំបូង អនុញ្ញាតអោយខ្ញុំសុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី អស់លោក លោកស្រីដែលជាម្ចាស់រោងចក្រ ហើយក៏សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសុំសំដែងនូវការអបអរសាទរ និងជូនពរចំពោះក្មួយៗកម្មករ/កម្មការិនី សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ សូមអោយទទួលបាននូវជោគជ័យនៅក្នុងឆ្នាំថ្មី ឆ្នាំសកល ដែលទើបចូលបានរយៈពេល ៣ ថ្ងៃ ពីឆ្នាំ ២០១៧ ចូលឆ្នាំ ២០១៨ សូមអោយអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះ ទោះបីថា ការព្យាករអាកាសធាតុបាននិយាយលើកឡើងថា វាអាចមានភ្លៀងធ្លាក់ ឬក៏យ៉ាងណាក៏ដោយ ក៏ប៉ុន្តែព្រឹកនេះ យើងមានអារម្មណ៍ថា ត្រជាក់បន្តិច។ ហើយខ្ញុំក៏ត្រូវទៅរត់តាមសភាពការណ៍នោះដែរ ​ពីល្ងាចមិនបានត្រៀមបម្រុងពាក់អាវរងាទេ​ ក៏ប៉ុន្តែព្រលឹមឡើង គេបានប្រាប់ថា ធាតុអាកាសនៅខាងក្រៅត្រជាក់បន្តិច​ ដូច្នេះ ក៏បានប្រឹងទាញយកអាវរងានេះបានមក។ ប៉ុន្តែ បន្ដិចទៀត នឹងសុំដោះអាវរងាចេញ ព្រោះដោយសារពេលដែលយើងនិយាយទៅ កំដៅនៅក្នុងខ្លួនវាចេះតែកើនឡើង ហើយគួបផ្សំនឹងព្រះអាទិត្យថ្ងៃនេះ …។ នេះក៏អាចនិយាយបានថា…

សារលើហ្វេសប៊ុក អំពី ការលែងបង់ថ្លៃសម្រាប់ឆ្លងកាត់ផ្លូវ និងស្ពាន លី យ៉ុងផាត់ ព្រែកព្នៅ

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ។ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក ​នាយក​រដ្ឋ​មន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា–វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុក​កោះ​ធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រ​ទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិកា​រ ប្រកប​ដោយ​​ភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍ​សង្គម​ជាតិ​វៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។ ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី…