សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តកំពង់ធំ
(១) មានស្រូវពូជល្អប្រើប្រាស់ ម្ខាងទទួលបានផល ម្ខាងទៀតមានទីផ្សារ, គណបក្សប្រជាជនបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា, គ្រោះជំនន់ធ្ងន់ធ្ងរលាតសន្ធឹងដល់ ២០ ខេត្ត/រាជធានី ថ្ងៃនេះ អាចចាត់ទុកថា ខ្ញុំមកកាន់ទីនេះយឺតបន្តិច។ ខ្មែរយើងប្រើពាក្យថា “មកយឺតប្រសើរជាងអត់បានមក”។ ខ្ញុំបានទទួលដំណឹងជាបន្តបន្ទាប់ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះមកខេត្តកំពង់ធំជាញឹកញាប់ ជាមួយនោះក៏បានជួបជាមួយនឹងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលបានធ្វើរបាយការណ៍អម្បាញ់មិញ ហើយក៏បានផ្ញើជូននូវសំភារៈ ស្បៀងអាហារ ស្រូវពូជ ឲ្យចែកមុន។ មុននឹងចូលបន្តទៅទៀត អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីពាំនាំមកនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ។ ថ្ងៃនេះ គឺជាខួបលើកទី ១៨ នៃថ្ងៃគ្រងរាជ្យរបស់ព្រះមហាក្សត្ររបស់យើង។ ១៨ ឆ្នាំ បានកន្លងផុត ជាមួយនឹងការរីកលូតលាស់របស់ប្រទេសជាតិនិងប្រជាជន ជាមួយនឹងការយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនរបស់ព្រះមហាក្សត្រ។ ចេញពីទីនេះ ជាមួយនឹងការថ្លែងនូវការអបអរសាទរនូវខួបអនុស្សាវរីយ៍ ១៨ ឆ្នាំនៃការគ្រងរាជ្យ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរចំពោះព្រះករុណាព្រះមហាក្សត្រ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មានុយឺនយូរ ដើម្បីគង់ប្រថាប់នៅជាម្លប់របស់ប្រជារាស្ត្រតរៀងទៅ។ ងាកមកការជួបជុំ…