សុន្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៣
លោកជំទាវប្រធាន! ការចូលរួមរបស់ខ្ញុំនៅក្នុងមហាសន្និបាតពេលនេះ គឺស្ថិតក្នុងបរិការណ៍ដែលប្រជាជាតិកម្ពុជា កំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ, និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាច និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល, ឥឡូវនេះ កម្ពុជាក្លាដ៏ខ្ពស់, ក្នុងរង្វង់៧ុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោតយ៉ាងទៀតទាត់ សេរី និងយុត្តិធម៌, ដើម្បីផ្ដល់សិទ្ធិអោយប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។ នៅក្នុងការបោះឆ្នោតសកលដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកបោះឆ្នោតកម្ពុជាជិត ៧ លាននាក់…