ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រ និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត (ចំនួន)២.៨៦០ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)។ សុំអភ័យទោស ថ្ងៃនេះរាងស្អកកបន្តិច បញ្ហាស្អកកមិន មែនមកពីស្អីទេ ម្សិលមិញមានការហាត់ប្រាណ ដល់ហាត់ប្រាណទៅវាធ្លាក់(ញើស)ខ្លាំងពេក ដល់អញ្ចឹងទៅវាហ៊ឹងត្រចៀកផង សម្លេងស្អកបន្តិចផង។ មកពីពោធិ៍ចិនតុងវិញចាប់ផ្តើមរត់ ដល់រត់ទៅអាញើសហ្នឹងវាធ្លាក់ខ្លាំងពេក។ ដល់ព្រឹកមិញថ្លឹង(គីឡូ)វានៅតែ ៧១.៥ (គីឡូ) អញ្ចឹង គីឡូវារាងធ្លាក់បន្តិច។ ប៉ុន្តែ យ៉ាងណា(ក៏ដោយ) សម្លេងបន្តិចទៀត គឺដកក្បាលមេក្រូចេញក៏នៅតែលឺដែរ។ វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ថ្ងៃនេះ យើងពិតជាបានទទួលបន្ថែមនូវធនធានមនុស្ស សម្រាប់ប្រទេសជាតិរបស់យើង។ និយាយជារួម ក្រុមគ្រួសារនីមួយៗ និស្សិតម្នាក់ៗ ក៏នឹងក្លាយទៅជាអ្នកដែលបានទទួលសញ្ញាបត្រ សម្រាប់បម្រើការទៅ មុខទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះវិទ្យាស្ថាន…