សារលើហ្វេសប៊ុក ស្តីពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៤
បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែកញើសរយៈពេល ៣ សប្តាហ៍រួចមកហើយ។ យប់មិញ មានមនុស្សមួយចំនួនចេញមកអះអាងថាគណបក្សប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនុស្សស្គាល់ត្រឹមដើមឈើ និងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសលនោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ៖ ១. ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ បានបរាជ័យរួចទៅហើយ។ គេឃោសនាថា ឆ្នាំ២០១៧ យកឃុំ/សង្កាត់ និងព្រឹទ្ធសភា ឆ្នាំ ២០១៨ នឹងយកសភា។ ពេលខាងមុខ គណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ២. សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400 សម្លេង ស្មើ 51,39% កើនឡើងជាង ៣០ ម៉ឺនសម្លេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេងសង្ឃឹមថា បក្សទាំងនោះនឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជននឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោតឆ្នាំ ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។ សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក…