ការដកស្រង់ប្រសាសន៍ ក្នុងសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យា ល័យជាតិគ្រប់គ្រង សរុបចំនួន ៤៩០១ នាក់។ ថ្ងៃនេះ ជាតិយើងទាំងមូល បានទទួលធនធានមនុស្សបន្ថែមទៀតសម្រាប់អភិវឌ្ឍប្រទេសរបស់យើង។ សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ជាតិយើងទាំងមូល និយាយជារួម និងនិយាយដោយឡែក ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលធ្លាប់បានធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងដំណាក់កាលថ្មីរបស់យើងនេះ។ សូមថ្លែងនូវការកោតសរសើរ ជាពិសេស ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងរយៈពេលកន្លងទៅនេះ។ តាមការកត់ចំណាំ សាកលវិទ្យាល័យមួយនេះ នៅរក្សាបាននូវកិត្យានុភាពរបស់ខ្លួន តាមរយៈនៃការធានាគុណភាពការបណ្តុះបណ្តាល ហើយដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះ នៅតែទទួលបាននូវការពេញនិយមពីសំណាក់សិស្សនិស្សិត។ ច្បាស់ណាស់ថា យុវជនរបស់យើងពិតជាមានជម្រើសច្រើន ដោយសារតែប្រទេសរបស់យើងមានសាកលវិទ្យាល័យច្រើន ដូច្នេះ គឺគេចង់ទៅរកសាលាណាដែលធានាឲ្យពួកគេ នូវការបណ្តុះបណ្តាលមួយច្បាស់លាស់ …។ វិស័យឯកជនវិនិយោគក្នុងវិស័យអប់រំ និងសាលារដ្ឋមានការសិក្សាបង់ថ្លៃ ជាគោលនយោបាយត្រឹមត្រូវ ផ្តើមចេញពីគោលនយោបាយត្រឹមត្រូវ នៃវិស័យអប់រំ ដែលទាក់ទាញឲ្យមានការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ហើយនៅត្រង់ចំណុចនៃការទាក់ទាញឲ្យមានការវិនិយោគលើវិស័យអប់រំពីសំណាក់វិស័យឯកជននេះ រដ្ឋក៏បានផ្តល់ឱកាសអោយគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានការរៀនបង់ថ្លៃ។ នេះជាជម្រើសដែលល្អបំផុត សម្រាប់ដោះស្រាយកង្វះកន្លែងសម្រាប់យុវជនរបស់យើងទទួលបាននូវការអប់រំ ការបណ្តុះបណ្តាល។ ពិតហើយថា មាននិស្សិតដែលជាប់ដោយអាហារូបករណ៍ ក្នុងនោះក៏មានអាហារូបករណ៍របស់ខ្ញុំព្រះករុណាខ្ញុំ ចំនួន…