សារពិសេស ស្ដីពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប ២២ ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូន ជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហាមួយចំនួនដែលចង់ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ។ ជាកិច្ចចាប់ផ្តើម ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះដើម្បីប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា គាប់ជួនថ្ងៃនេះត្រូវជាខួបលើកទី ២២ នៃថ្ងៃបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជួនជាមួយនឹងថ្ងៃ ១៥ កើត ខែបុស្សផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា ហេតុអ្វីបានជាយើងត្រូវបិទបញ្ចប់(ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ដែលកាលពីថ្ងៃទី ១៥ (ធ្នូ) ខ្ញុំព្រះករុណាខ្ញុំ បានប្រមើលមើលថា ប្រហែលជាទៅដល់ក្នុងខែ មករា ឬពាក់កណ្តាល ខែ មករា។ មានមូលហេតុ ៣ សំខាន់ៗ ដែលយើងអាចឈានទៅបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកាបាន។ ទី ១ យើងគ្រប់គ្រងស្ថានការណ៍បាន មិនមានរកឃើញអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤ ថ្ងៃ មូលហេតុទី ១ យើងគ្រប់គ្រងស្ថានការណ៍បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនមានរកឃើញនូវអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤…

សេចក្ដីដកស្រង់ សារជាសម្លេង ស្តីពីការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ និងការប្រុងប្រៀបវិធានការបង្ការការឆ្លងចូលសហគមន៍នៅកម្ពុជា

ព្រះករុណាខ្ញុំសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់សម្រាប់ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះ គឺមានចំនួន ៥៧៦ នាក់ តែក្នុងរយៈពេល ១ ថ្ងៃ ហើយនៅក្នុងតំបន់មួយ។ សភាពការណ៍ នៅប្រទេសថៃនេះមិនជាធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រជាជនដែលមានរហូតទៅដល់ជាង ៦០ លាននាក់ ប៉ុន្តែហេតុការណ៍នេះបានមកកើតជាបញ្ហាចិត្តសាស្ត្រ បង្កការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ/ការិនីយើង ដែលកំពុងធ្វើការនៅប្រទេសថៃ។ សូមបងប្អូនកម្មករ/ការិនី ការពារខ្លួននៅនឹងកន្លែង ទុកចិត្តលើការដោះស្រាយនៃរាជរដ្ឋាភិបាលថៃ ក្នុងសភាពការណ៍បែបនេះខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ/ការិនី ដែលកំពុងធ្វើការក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ។ រឿងនេះគឺព្រះរាជាណាចក្រថៃ ក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងសភាពការណ៍កាលពីពេលមុន ដែលមកដល់ពេលនេះគឺប្រទេសថៃទើបតែមានមនុស្សឆ្លង ៤៩០៧ នាក់ ហើយអ្នកស្លាប់មានត្រឹមតែ ៦០ នាក់តែប៉ុណ្ណោះ ដែលអាចចាត់ថាជាប្រទេសដែលគ្រប់គ្រងបានល្អ។ សង្ឃឹមថា បងប្អូនកម្មករ/ការិនីរបស់យើង ដែលធ្វើការក្នុងប្រទេសថៃ ជឿទុកចិត្តលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ។ (បងប្អូន)មិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ដូច្នេះ យើងគួរតែស្ថិតនៅទីនោះ ម្ខាងគឺដើម្បីការពារខ្លួននៅនឹងកន្លែង ដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃ ផ្តល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់…

សេចក្តីដកស្រង់ប្រសាសន៍ បើកដំណើរការសាកល្បងសួនទឹកកំសាន្ត Garden City Water Park

អតីតតំបន់ជ្រកកោននៃពួកឧទ្ទាមខ្មែរក្រហម ក្លាយជាតារាងហ្គោល សណ្ឋាគារ និងពហុកីឡដ្ឋាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយគ្នាក្នុងការបើកឱ្យដំណើរការសាកល្បង នៃតំបន់សួនទឹក Garden City វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់ និងដែលបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែ(នេះជា)ការបោះទុន(មួយ)នៅតំបន់ ដែលពីអតីតកាលគឺជាកន្លែងជ្រកកោននៃពួកឧទ្ទាម (លួចលាក់)ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ។ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចអំពីប្រវត្តិនៃទីតាំងនេះ។ ខ្ញុំធ្លាប់បានលើករួចខ្លះមកហើយ។ នៅក្នុងឆ្នាំ ១៩៨៩ គ្រាដែលអតីតរដ្ឋកម្ពុជាបានធ្វើពិធីបុណ្យខួបលើកទី ១០ នៃថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានប្រើប្រាស់តំបន់ទាំងនេះ ជាទីតាំងបាញ់ចូលទៅទីក្រុងភ្នំពេញ។ ប៉ុន្តែគេមិនបានបាញ់ទៅដល់ទីក្រុងភ្នំពេញទេ បាញ់ចូលក្បែរត្រឹមឃ្លាំង ស៊ូគីមិច (ឃ្លាំងប្រេង) នៅឫស្សីកែវ។ តាមរយៈសកម្មភាពទាំងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ យើងបានបញ្ជូនយុវជននៅទីក្រុងភ្នំពេញ និងបញ្ជូនមន្ត្រីរដ្ឋការនៅពេលនោះតាមស្ថាប័ន ឱ្យមកកាប់ឆ្ការព្រៃដើម្បីកាត់បន្ថយការជ្រកកោនរបស់ពួកខ្មែរក្រហម។ រយៈពេលក្រោយមក តំបន់នេះក្លាយទៅជាតំបន់នៃការអភិវឌ្ឍមួយ ដែលដំបូងគឺចាប់ផ្តើមពីលោក ឧកញ៉ា…