លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការចំពោះកិច្ច,
ភ្នំពេញក្លាយទៅជាចំណុចសំខាន់នៃការឆ្លងរីករាលដាល ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំងគឺបានប្រើប្រាស់នៅគ្រប់ខេត្ត-រាជធានី ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញត្រូវតែប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ហើយបានស្នើ Sinopharm ៤០ ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកដែលមានហានិភ័យដូចជាកង់បី ដូចជាតាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការនៅតាមផ្សារដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្រើប្រាស់បានបន្ថែមទៅលើដែលយើងបានចាក់ AstraZeneca ទៅឲ្យមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលបាន ដែលរងហានិភ័យទាក់ទិនជាមួយនឹងមុខរបរក្រៅប្រព័ន្ធជាពិសេសនៅទីផ្សារតែម្តង។
អញ្ចឹង ខ្ញុំសុំស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច មួយទៀតអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់អំពីការចាក់(វ៉ាក់សាំងនេះ)ហើយអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅទីផ្សារឲ្យបានឆាប់រហ័ស។ ធ្វើសកម្មភាពដើម្បីបានចាក់វ៉ាក់សាំងឲ្យពួកគាត់ដូចដែលយើងបានធ្វើចំពោះកម្មករនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផងដែរ។ អ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗដែលយកតាមការបញ្ជាពីកន្លែងមួយទៅកាន់កន្លែងមួយក៏ត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការ។
Sinopharm គឺជាវ៉ាក់សាំងដែល(មានចន្លោះពេល)ឆាប់(រវាងការ)ទទួលដូសទី ១ និងដូសទី ២។ កូនៗ របស់ខ្ញុំ បានទទួលចាក់ Sinopharm ហើយក៏ចាក់ Sinovac មានតែខ្ញុំជាមួយភរិយារបស់ខ្ញុំទេដោយសារកត្តាអាយុ ត្រូវចាក់ AstraZeneca។ ប្រសិនបើគេមិនហាមឃាត់អំពីអាយុទេ ខ្ញុំនឹងចាក់ Sinovac ឬ Sinopharm ដែលវាងាយឲ្យយើងទទួល(បានរវាង)ដូសទី ១ និង ដូសទី ២ យ៉ាងឆាប់រហ័ស។ សម្រាប់ខ្ញម្រាប់ខ្ុំី ១ និង ដូសទី ២ យ៉ាងឆាប់រហ័ស្តាអាយុៅលើការចាក់ហយមការចំពោះកិច្ច ុ ំឥឡូវនេះគឺរង់ចាំរហូតទៅដល់ថ្ងៃ ២៩ ខែមេសា ទើបទទួលដូសទី ២ ព្រោះ AstraZeneca ក្រោយពី ៨ សប្តាហ៍ ទៅ ១២ សប្តាហ៍ទើបមានប្រសិទ្ធិភាព។ ប៉ុន្តែ ចំពោះ Sinopharm គឺប្រើនៅក្នុងចន្លោះតែប៉ុន្មានថ្ងៃប៉ុណ្ណោះគឺអាចទទួលបានដូសទី ២។
ដូច្នេះ ខ្ញុំសុំស្នើឲ្យយកចិត្តទុកដាក់រៀបចំ ជាពិសេសលោកជំទាវ ឱ វណ្ណឌីន ត្រូវធ្វើការជាមួយឯកឧត្តម ឃួង ស្រេង ហើយឯកឧត្តម ឃួង ស្រេង ត្រូវតែប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងជូនចំពោះប្រជាពលរដ្ឋដែលនៅតាមផ្សារទាំងអ្នកយាមផ្សារ ទាំងអ្នករកស៊ីតាមផ្សារលក់ដូរ ទាំងអ្នកធ្វើដំណើរដឹកជញ្ជូនបន្លែបង្ការ ឬក៏ការទិញតាមអនឡាញពីហាងមួយទៅកាន់ផ្ទះគឺភ្នាក់ងារចម្លងអាចដែរ បើយើងធ្វើមិនស្រួលទេគឺជាភ្នាក់ងារចម្លងពីកន្លែងមួយទៅកាន់កន្លែងមួយ។
ដូច្នេះ ខ្ញុំស្នើឲ្យយកចិត្តទុកដាក់រៀបចំ ហោចណាស់គឺយើងចាក់បន្ថែមបាន ២០ ម៉ឺននាក់នៅទីក្រុងភ្នំពេញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះតែម្តង។ បន្ថែមទៅលើ AstraZeneca ចាក់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាដំណើរការឲ្យចាក់ Sinovac ឲ្យមន្រ្តីរាជការក៏ដូចជាកម្មករមួយចំនួនផងដែរ នេះជាការណែនាំបន្ទាន់របស់ខ្ញុំដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពជួយក្នុងសភាពការណ៍ដែលកំពុងវិវឌ្ឍដ៏អាក្រក់នៅទីក្រុងភ្នំពេញនេះ។ សូមអរគុណ។ ថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្ប្ររើំគិតថាចំនួន ៤០ ម៉ឺនដូសនេះ ្រព័ន្ធាស់ឲ្យបានច្រើន