សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួបបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសង្ឃឹមថា ក្នុងអាណត្តិរបស់ ឯកឧត្តម ជាអ្នកបំពេញការទូត គឺនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ខណៈដែលយើងកំពុងមានទំនាក់ទំនងល្អមានស្រាប់នៅពេលនេះ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យឯកឧត្តម បានជួបសម្ដែងការគួរសមក្នុងពេលដែល ឯកឧត្ដម ជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។ ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា…