ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

FN ៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទសន្និបាតរបស់ខ្លួន។ ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតី​ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាត​នេះក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រម​ទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់​ព័ន្ធ​ដទៃទៀត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ» ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយបាន…