សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២

ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ! ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះ​និងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស​នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់​ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំ​កម្លាំង​របស់​គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ ឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល ដែលជាវេទិកាដ៏មានសារៈសំខាន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែល​ក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំ…