ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២

FN ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណៈរដ្ឋបារាំង កាលពីខែមករា កន្លងទៅ ដែលជាជំហានសំខាន់ដំបូង សម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២នាថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឱ្យ​កា​ន់តែស៊ី​ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច…