ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរគរុនិស្សិត និងគរុសិស្សទាំង ២៦៦នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរគ្រូ និងថ្នាក់ដឹកនាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាអាណាព្យាបាល ដែលបានប្រឹងប្រែងបង្រៀន និងទ្រទ្រង់ដល់ការសិក្សារបស់គរុនិស្សិត និងគរុនិស្សិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលអគារស្នាក់នៅ​របស់​គ្រូចំនួន៧០បន្ទប់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរំលឹកពីដំណើររបស់កម្ពុជាជាង៤០ឆ្នាំមកនេះ គឺជាការបង្ហាញឱ្យពីដំណើរវិវឌ្ឍន៍ និងការប្រឹងប្រែងរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត…