FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរគរុនិស្សិត និងគរុសិស្សទាំង ២៦៦នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរគ្រូ និងថ្នាក់ដឹកនាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាអាណាព្យាបាល ដែលបានប្រឹងប្រែងបង្រៀន និងទ្រទ្រង់ដល់ការសិក្សារបស់គរុនិស្សិត និងគរុនិស្សិត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលអគារស្នាក់នៅរបស់គ្រូចំនួន៧០បន្ទប់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរំលឹកពីដំណើររបស់កម្ពុជាជាង៤០ឆ្នាំមកនេះ គឺជាការបង្ហាញឱ្យពីដំណើរវិវឌ្ឍន៍ និងការប្រឹងប្រែងរបស់កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអង្គារចៃការបស់ជប៉ុន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមជួយកសាងអគារ និងអភិវឌ្ឍន៍សមត្ថភាពអប់រំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ការអប់រំ មិនមែនធ្វើតែហេដ្ឋារចនាសម្ព័ន្ធនោះទេ តែក៏ត្រូវគិតគូរពង្រឹងគុណភាពអប់រំផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រៀនក្នុងសតវត្សរ៍ទី២១ មិនអាចទៅយកឯកសារសតវត្សរ៍ទី២០ មកបង្រៀនបាននោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពអប់រំនៅតាមសាលាគរុកោសល្យ ជាកិច្ចការសំខាន់ណាស់ ដើម្បីធានាដល់គុណភាពអប់រំសិស្សបន្ត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពរបស់មនុស្ស ជាកត្តាកំណត់សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេស។ ទាល់តែមនុស្សខ្លាំង ទើបការអភិវឌ្ឍខ្លាំង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីលើកកម្ពស់ជីវភាពគ្រូ មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយរបស់គាត់ផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំលោក ហេង សួរ គិតគូរពីការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីជាអ្នកទោសនៅពេលសម្រាលកូន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកចាប់យកអាជីពគ្រូបង្រៀន គឺមានការប្តេជ្ញាចិត្តខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យ គេមិនវាយតម្លៃសមត្ថភាពធំ ឬមានឧបករណ៍ច្រើនទេ គឺគេវាយតម្លៃលើការព្យាបាលអ្នកជំងឺជាពីជំងឺ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូបង្រៀន គឺមិនវាយតម្លៃគាត់មានទ្រព្យដូចជាមហាសេដ្ឋីនោះទេ តែគេវាយតម្លៃលើសិស្សរបស់គាត់ប្រឡងបាននិទ្ទេស និងមានជោគជ័យលើអាជីពការងារ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្នាក់បឋមសិក្សា ត្រូវពង្រឹងការសិក្សាផ្នែកអក្សរសាស្ត្រ និងគណិតវិទ្យា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្នាក់បឋមសិក្សា ត្រូវពង្រឹងការសិក្សាផ្នែកអក្សរសាស្ត្រ និងគណិតវិទ្យា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន គឺជាកិច្ចការសំខាន់សម្រាប់ការអប់រំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល ជំរុញគ្រូបឋម និងគ្រូអនុវិទ្យាល័យ ជាគ្រូបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលការហាមឃាត់សម្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសាលារៀនបង្កើតកម្មវិធីលើកទឹកចិត្តគ្រូបង្រៀនល្អ និងសិស្សរៀនពូកែ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់ លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្តេចសូមផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្ត។