ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

FN ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានអញ្ជើញចូលរួមក្នុងពិធី បិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និងកម្មសិក្សាការី ដែលជាជ័យលាភីបាន​បញ្ចប់​ការ​សិក្សា ដោយជោគជ័យនៅឆ្នាំ២០២៣ និងពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា​រៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យ​ដ៏ធំ​នេះ​សម្រេចបានតាមរយៈ​កិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និងការចូលរួមយ៉ាងសកម្មពី​ក្រុម​ប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពី​សំណាក់​ស្វាមី ឬ ភរិយា និងក្រុមគ្រួសារ។…