ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

FN ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍»។ សូមជំរាបថា សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។…