សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ វេស្ទើន

(១) យើងរាប់ថយក្រោយឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ជាកិច្ចចាប់ផ្តើម អនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមបញ្ជាក់ថា យើងនៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាពាក្យដែលយើងត្រូវរាប់ថយក្រោយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយនៅទីនេះ ម្សិលមិញនេះយើងក៏បានធ្វើពិធីរាប់ថយក្រោយ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។ អញ្ចឹង ថ្ងៃនេះយើងរាប់(ថយក្រោយ)នៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ ថ្ងៃស្អែកខ្ញុំនឹងជួបគ្រិស្តបរិស័ទ ក៏នឹងនិយាយថានៅសល់ ៩៨ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាចំណុចដែលយើងមិនត្រូវភ្លេច ដែលខ្ញុំបានបញ្ជាក់តាំងពីថ្ងៃជួបជាមួយនឹងអ្នកសារព័ត៌មានរបស់យើង។ (២) ធនធានមនុស្សថ្មីជិត ១ ម៉ឺននាក់ គិតពីថ្ងៃច័ន្ទមក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និសិ្សតនៅសាកលវិទ្យាល័យ វេស្ទើន សរុប ៣ ២៣២ នាក់ ដែលចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិ/ប្រជាជនរបស់យើង។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គិតពីថ្ងៃចន្ទ ដែលខ្ញុំ(មក)ចែកសញ្ញាបត្រនៅទីនេះ សម្រាប់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលមាន(និស្សិត)ជិត ៧ ពាន់នាក់ និងថ្ងៃនេះ(មាននិស្សិត)ជាង ៣…