សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រនិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា

(១) ចូលរួមចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដាលើកទី ១៥, សិស្សនិស្សិតជិត ៤ លាននាក់បានទទួលការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាន, សិទ្ធិរស់រានមានជីវិតជាសិទ្ធិធំជាងគេ, កម្ពុជាជាប្រទេសឈានមុខទៅលើការគ្រប់គ្រងកូវីដ-១៩ និងការចាក់វ៉ាក់សាំងបានច្រើនជាងគេ, វិទ្យាស្ថាន វ៉ាន់ដា មានតួលេខនិស្សិតជាស្ត្រីច្រើនជាងបុរស ថ្ងៃនេះ ខ្ញុំព្រះកុរណាខ្ញុំ រីករាយដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ជាមួយនឹងការចែកសញ្ញាបត្រ សម្រាប់និស្សិត ៣ ៨៦៦ នាក់ នៅវិទ្យាស្ថាន វ៉ានដា ដែលនេះ គឺជាលើកទី ១៥ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមក្នុងការចែកសញ្ញាបត្រនៅក្នុងវិទ្យាស្ថាន វ៉ាន់ដា ដែលយើងធ្វើ(ការចែកសញ្ញាបត្រ)តាំងពីវិទ្យាស្ថានអប់រំ តាំងពីកន្លែងនេះ/នោះ។ រហូតមកដល់ថ្ងៃនេះ យើងធ្វើ(ការចែកសញ្ញាបត្រ)នៅលើទីតាំងថ្មីមួយ ដែលទើបនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណប។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល សាស្ត្រាចារ្យ ក៏ដូចជា ថ្នាក់ដឹកនាំទាំងអស់ នៃវិទ្យាស្ថាន (វ៉ាន់ដា) ដែលបានខិតខំប្រឹងប្រែងក្នុងដំណាក់កាលដ៏លំបាក នៃការឆ្លងរីករាលដាល នៃកូវីដ-១៩។ ឆ្នាំ ២០២០-២១ កន្លងទៅផុតទៅ គឺជាឆ្នាំដ៏លំបាក សម្រាប់(យើង)ទាំងអស់គ្នា។ ប៉ុន្តែទាំងសាស្ត្រាចារ្យ គណៈគ្រប់គ្រង (និង)ទាំងនិស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏បានជំនះការលំបាក…