ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ខ្វល់រឿង Share និង Like នោះទេ

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ទៅខ្វល់នឹងរឿង Share និង Like នោះទេ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៃសិល្បៈទាំង៧ទម្រង់ កាលពីថ្ងៃទីសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។ តាមរយៈវីដេអូក្នុងពិធីសំណេះសំណាលដែលទើបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានត្អូញត្អែរពីស្នាដៃរបស់ខ្លួនជាមរតកសិល្បៈខ្មែរ ដូចជាចម្លាក់ជាដើម មិនសូវមានការគាំទ្រលើបណ្តាញសង្គម ពោលមិនមានអ្នក Share ឬ Like ច្រើនដូចរឿងរ៉ាវជម្លោះគ្រួសារ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការត្អូញត្អែរបែបនេះ គឺជាការបន្ទាបតម្លៃស្នាដៃរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំសំខាន់រឿង Like មិន Like នោះ។ វាអត់សំខាន់…