ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

FN ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការបានមកសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អគារក្រសួងនេះគ្រោងនឹងសម្ពោធកាលពីខែមេសា តែដោយសារជំងឺកូវីដ១៩ ក៏បានពន្យារពេលមកដល់ពេលនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា គន្លងថ្មីនៃការរស់នៅក្នុងសម័យកូវីដ១៩ បានធ្វើឱ្យសាលប្រជុំរបស់ក្រសួងដែលអាចដាក់បានមនុស្សរហូតដល់ទៅជាង ២ពាន់នាក់ តែត្រូវដាក់មកត្រឹមប្រមាណ ៥០០នាក់ប៉ុណ្ណោះ។ * សម្តេចតេជោ…

បង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥

FN ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ (គ.ជ.ផ.ម.) ដោយបានប្រគល់ភារកិច្ចជូនលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន និងមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នចំនួន២០អង្គភាព ជាសមាជិក។ ការបង្កើតគណៈកម្មាធិការនេះជាលទ្ធផលនៃការអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរៀបចំរបស់លោករដ្ឋមន្រ្តី ថោង ខុន និងការដឹកនាំបច្ចេកទេសដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានលេខាធិការដ្ឋាន។ គណៈកម្មាធិការនេះនឹងដើរតួនាទីជាយន្តការស្ថាប័នរឹងមាំ និងអចិន្រ្តៃយ៍ ដើម្បីដឹកនាំអនុវត្តផែនការមេ រួមជាមួយការពិនិត្យ អនុម័តគម្រោងវិនិយោគ…