៨ខែឆ្នាំនេះ គយប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ

FN ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះរបស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។ បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូល៨ខែ យើងអនុវត្ដបាន៦៤.២ភាគរយ នៃច្បាប់ផែនការ កំណត់ដោយច្បាប់ហិរញ្ញវត្ថុ […] អត់គ្រប់ផែនការទេ បើចង់គ្រប់ផែនការ ដល់តែ៦៦.៦៦ភាគរយ […] បើគិតជាប្រាក់ដុល្លារ ប្រមូលបាន១,៥២០លានដុល្លារ»។ បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធ…