សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេស រីករាយក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនេះ។ នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល»។ សម្តេចបានបន្តថា៖ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។ សូមបញ្ជាក់ថា នៅអំឡុងរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិតឈប់សម្រាករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី ពិធីបុណ្យអុំទូកឆ្នាំនេះ មិនត្រូវបានប្រារព្ធនោះឡើយ…

កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសជាង៥៣ម៉ឺនតោន, បរិមាណនាំទៅអឺរ៉ុបកើនជាង៣២% និងចិនកើនជាង៣៦%

FN ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ ចំនួននេះមានការកើនឡើងជាង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា លទ្ធផល នៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦,៣០៥តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១,១៣២តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៣៨ តោន។ បើតាមលោករដ្ឋមន្ដ្រី វេង សាខុន ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧.១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន។ លោក វេង សាខុន បានឲ្យដឹងទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស។ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន (រួមទាំងកោះហុងកុង, ម៉ាក់កាវ…