សុន្ទរកថា និងសេចក្តីអធិប្បាយ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩- ១០ តុលា ២០១៩ ដែលប្រារព្ធឡើងយ៉ាងឱឡារិក នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះវឌ្ឍនភាព ជាពិសេសសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងវិស័យធនាគារ និងសូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា គ្រប់ជំនាន់ ជាពិសេសឯកឧត្តម ចាន់ ភិន ឯកឧត្តម ចា រៀង ឯកឧត្តម ថោ ប៉េងលាត និង ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍប្រព័ន្ធធនាគារកណ្តាល ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសជាមិត្ត, ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការជាតិ-អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ ដែលបានផ្តល់ជំនួយបច្ចេកទេស, កិច្ចសហការ និងរាល់ការគាំទ្រនានា ក្នុងបុព្វហេតុ អភិវឌ្ឍវិស័យធនាគារនៅកម្ពុជាកន្លងមក។ ជាការពិត, ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩, ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវខឿន និងរចនាសម្ព័​ន្ធ​​សេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើតធនាគារកណ្តាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ…

ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប៤០ឆ្នាំ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ

FN​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ – ១០ តុលា ២០១៩)។ ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ៦០០នាក់។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។ ខាងក្រោមជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ…