រដ្ឋមន្ត្រីទេសចរណ៍​៖ មួយថ្ងៃអាចមានភ្ញៀវយ៉ាងតិច ៦០-៧០ម៉ឺននាក់ ទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរពី ៦០-៧០ម៉ឺននាក់ នឹងចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលក្នុងរយៈពេលបីថ្ងៃពេញ ភ្ញៀវទេសចរចូលទស្សនាមិនតិចជាង ២លាននាក់ឡើយ នឹងចួលរួមទស្សនាព្រះពិធីបុណ្យដ៏ធំនេះ។ ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយកីឡាករអុំទូកទាំង៣ របស់ក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ ដែលស្នាក់នៅតាមរោងចំណុះទូកង ស្ថិតនៅខណ្ឌជ្រោយចង្វា នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ប្រហែលជា២លាននាក់យ៉ាងតិច ក្នុងរយៈពេលបីថ្ងៃ, ថ្ងៃដែលច្រើនជាងគេ គឺថ្ងៃទី២ ថ្ងៃទី៣ ហ្ចឹងក្នុងមួយថ្ងៃ ប្រហែលជា៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់»។ លោកបន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ប្រហែលមានចាប់ពី ៥ពាន់នាក់ ក្នុងមួយថ្ងៃៗ នេះបើគិតតែអ្នកចេញចូលទស្សនាលើវេទិកាទេសចរណ៍ដែលនៅមាត់ទន្លេ និងនៅមានទេសចរអន្តរជាតិ ដើរកំសាន្តច្រើនទៀតក្រៅវេទិកា។ នៅលើវេទិកាទេសចរណ៍ គេមានរៀបចំទទួលភេសជ្ជៈ មានអ្នកបកប្រែច្រើនភាសា។ លោកជឿជាក់ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកនេះច្រើនជាងឆ្នាំមុន ព្រោះក្រសួងទេសចរណ៍បានផ្សព្វផ្យាយញឹកញាប់មកហើយ ហើយជីវភាពរស់នៅរបស់ប្រជាពរដ្ឋ…