សុន្ទរកថា ក្នុងវេទិកាធុរកិច្ចមេគង្គ-ជប៉ុន ក្រោមប្រធានបទ “តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី”

ឯកឧត្តម ស៊ីរូស៊ីហ្កេ សេកូ (Hiroshige SEKO) រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ​ ឯកឧត្តម ហ៊ីរ៉ូយូគិ អ៊ិស៊ីហ្គិ (Hiroyuki Ishige) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយឥតឧបមា ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចជប៉ុន-មេគង្គ ក្រោម​ប្រធាន​​បទ “តំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ស្របពេលខួបលើកទី ១០ នៃកិច្ចសហប្រតិបត្តិការ ជប៉ុន-មេគង្គ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន អង្គការ​ពាណិ​ជ្ជ​កម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AMEICC) ដែល​បានផ្តួចផ្តើមគំនិត ផ្តល់ការគាំទ្រ និងធ្វើការរៀបចំវេទិកាដ៏មានសារៈសំខាន់​នេះបានយ៉ាង​ល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ដែល​ជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញ​ចូលរួមនាថ្ងៃនេះ​ ហើយដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការចាប់អារម្មណ៍ ការគាំទ្រ និងការ​យក​ចិត្តទុកដាក់…