សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត តំបន់លូ ៥

សុខសប្បាយទេទាំងអស់គ្នា? ហើយឈ្នះទេ? ឈ្នះ! អរគុណណាស់! ថ្ងៃនេះ យើងចាប់ផ្ដើមជុំទី ២ ទៅចុះ។ ជុំទី ១ គឺត្រូវបានបញ្ចប់ត្រឹមពេលចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត ហើយ​ជុំទី ២ គឺចាប់ផ្ដើមក្រោយការបោះឆ្នោត។ ថ្ងៃនេះ ខ្ញុំបានពិតជាមានការរីករាយ ដែលបានអនុវត្ដនូវ​ការ​សន្យា​ … ដូចបានជម្រាបជូនក្មួយៗកម្មករ/ការិនីថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ខ្ញុំនឹងបន្ដ​ដើម្បីជួបជា​មួយកម្មករ/ការិនីតទៅ​ទៀត តាមកម្មវិធីដែលធ្លាប់មានកន្លងទៅ ប៉ុន្ដែប្រសិនបើគណបក្ស​ប្រជា​ជន​កម្ពុជាមិនឈ្នះឆ្នោតទេ ពេលនោះ ខ្ញុំនឹងមិន​​បន្ដធ្វើទេ ព្រោះទុកឲ្យអនាគតនាយករដ្ឋមន្ដ្រី​គេនឹង​បន្ដការងារ​គេ​ទៅចុះ។ ឥឡូវនេះ វាបានច្បាស់ហើយថា អនាគតនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលអាណត្ដិថ្មីទី ៦ គឺនៅតែ ហ៊ុន សែន ដដែលទេ។ ពូបានជម្រាបហើយថា ពូនឹងបន្ដក្នុងមុខតំណែងនាយករដ្ឋមន្ដ្រីតាមរយៈ នៃការបោះ​ឆ្នោត យ៉ាងតិច ១០ ឆ្នាំទៀត ឥឡូវ ច្បាស់ណាស់ថា យ៉ាងតិចក៏មាន ៥ ឆ្នាំ ទៀតដែរ ដែលពូនឹងធ្វើជានាយក​រដ្ឋមន្ដ្រី ប៉ុន្ដែឆ្នាំ ២០២៣ យើងនឹងមានការបោះឆ្នោតសាជាថ្មីម្ដងទៀត។ អរគុណម្ចាស់រោងចក្រ បដិសណ្ឋារកិច្ចពីកម្មករ/ការិនី និងប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោត ខ្ញុំសូមយកឱកាសនេះ…

គ.ជ.ប៖ បណ្តឹងទាំងអស់ មិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហាទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ទោះបីជាមានបណ្តឹងដល់ទៅជាង២០០០ ដែលប្តឹងមកគ.ជ.ប ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ នោះដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក សោម សូរីដា បានឲ្យដឹងថា បណ្តឹងទាំងអស់ដែលបានដាក់មកគ.ជ.ប មានចំនួន ២៥២៥បណ្តឹង។ ជាមួយគ្នានេះ គណបក្សដែលដាក់ពាក្យបណ្តឹងរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ អគ្គលេខាធិការរងរូបនេះ បានបន្តថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងរហូតដល់២៥២០បណ្តឹង ហើយគណបក្សប្រជាជនកម្ពុជា​ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានត្រឹមតែ ៥បណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាមានបណ្តឹងច្រើនយ៉ាងនេះក៏ដោយ​ គ.ជ.ប នៅតែអាចប្រកាសលទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោត បានទាន់ពេលវេលាដែរ។ លោកបានបញ្ជាក់ថា «ប្រភេទបណ្តឹងភាគច្រើនប្រភេទករណីតែមួយ អញ្ចឹងយើងអាចខ្ចប់ហើយចេញសេចក្តីសម្រេចមួយ ដូច្នេះ វាមិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន…