សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ/និយោជិត ក្រុងបាវិត ខេត្តស្វាយរៀង

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំក្មួយៗកម្មករ កម្មការិនី នៅទីនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ជាពិសេស​ក្មួយៗជាកម្មករ/ការិនី នៅតំបន់សេដ្ឋកិច្ចពិសេស ដែលទើបនឹងកាត់ខ្សែបូអម្បាញ់​មិញ របស់លោក អូ ស៊ីយ៉ុង ជនជាតិកូរ៉េ ដែលផលិតរថយន្តនៅទីនេះ។ ថ្ងៃនេះ យើងបានចែកពេលវេលាមកកាន់ខេត្តស្វាយរៀង។ ដើមឡើយ ខ្ញុំចង់ដេកនៅស្វាយរៀងនេះ ក៏ប៉ុន្តែដោយសារការងារច្រើនពេកនៅទីក្រុងភ្នំពេញ មិនអាចមកសម្រាកនៅស្វាយរៀងនេះបាន ក៏បានខិតខំក្រោកតាំងពីម៉ោង ៥, ក្មួយឯងក្រោកតាំងពីម៉ោង ២ … ប៉ុន្តែទំលាប់ពូក្រោកម៉ោង ៦ ប៉ុន្តែព្រឹកមិញក្រោកម៉ោង ៥ ដើម្បីអោយបានមកដល់ទីនេះ។ ការស្វាគមន៍យ៉ាងកក់ក្ដៅ អោប/ថើប ជាកម្លាំងចិត្តជំរុញបន្តការជួបកម្មករទូទាំងប្រទេស ល្ងាចនេះ ពូនឹងស្នាក់នៅទឹកដីខេត្តស្វាយរៀង​នេះតែម្ដង គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្អែកយើងមានពិធីសំណេះ​សំណាលមួយទៀត។ ក្នុងចំណុចនេះ ជាចំណុចដែលពូធ្លាប់និយាយហើយថា ពូត្រូវដើរទៅកាន់គ្រប់ទីកន្លែងដែលមានកម្មករ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និងពិនិត្យមើលស្ថាន​ភាព និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាកង្វល់ ឬក៏បញ្ហាចំណោទនានាដែលបានកើតឡើង។ ពូបានជួបជុំច្រើនណាស់ហើយ ជាមួយអ្នកនៅទីក្រុងភ្នំពេញ កណ្ដាល កំពង់ស្ពឺ​ និងខេត្តព្រះសីហនុ ក៏ប៉ុន្តែ…