កម្ពុជា-ឡាវ ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត បន្តលើយន្ដការដែលមានស្រាប់

FN ៖ ​នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សេន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត ​បានឯកភាពគ្នា ដោយធ្វើការ ប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីងនូវកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត បន្តលើយន្ដការដែលមានស្រាប់។​នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងនាយករដ្ឋមន្ដ្រីនៃប្រទេស២ ដែលមានរយៈពេលជិត២ម៉ោង នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ក្រៅការ​ប្ដេជ្ញាចិត្តបន្ដកិច្ចសហប្រតិបត្តិឲ្យកាន់តែប្រសើរថែមទៀតនោះ នាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំកិច្ចប្រ​ជុំ​កំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យដំណើរទៅដោយរលូត និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងគាប់ប្រសើរផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំង២ បានផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក ក្នុងការបន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និត ​ក្នុងនាមជាអ្នកជិតខាងល្អ ដែលមានជាយូរណាស់មកហើយ។ នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ក៏បានសន្យាពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅនេះ កម្ពុជា-ឡាវ បានបង្កើតនូវអគ្គកុងស៊ុល ដែលការងារនេះបានដំណើរទៅបានយ៉ាងរលូត និងបានបើកច្រកទ្វារព្រំដែនផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់…

ជំនួបទ្វេភាគីនាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ ចិនត្រៀមកញ្ចប់ថវិកាជាង២៧០លានដុល្លារ សម្រាប់គម្រោងតូច-ធំ អភិវឌ្ឍន៍នៅកម្ពុជា

FN ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១៨០០លានយ័ន្ត ដែលប្រហាក់ប្រហែល ២៧៦លានដុល្លារ សម្រាប់គម្រោងតូច-ធំ នៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញពីកញ្ចប់ថវិការបស់ចិន សម្រាប់ជួយដល់កម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា លោក លី ខឺឈាង បានប្រាប់សម្តេចតេជោថា ចិនមានកញ្ចប់ថវិកាប្រមាណ១២០០លានយ័ន្ត (ជាង១៨៤លានដុល្លារ) សម្រាប់គម្រោងខ្នាតតូច និង ៦០០លា​នយ័ន្ត (ប្រហែល៩២លានដុល្លារ) សម្រាប់គម្រោងខ្នាតធំនៅកម្ពុជា។ ជាមួយគ្នានេះ លោក លី ខឺឈាង ក៏បានអះអាងអំពីវត្តមានរបស់លោក…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យនាយករដ្ឋមន្ត្រីចិន ជួយជំរុញការទិញស្ករអំពៅពីកម្ពុជា

FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្ដីចិន លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីចិនជួយជំរុញទិញស្ករអំពៅពីកម្ពុជា ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបពិភាក្សារការងារ រវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីចិនថា ឆ្លើយតបនឹងសំណើររបស់សម្ដេចតេជោ ក្នុងជំរុញឲ្យចិនទិញស្ករអំពៅពីកម្ពុជានោះ នាយករដ្ឋមន្រ្ដី លោម លី ខឺឈាង បានសន្យាជំរុញឲ្យរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន ជួបប្រជុំពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀង ទិញលក់​ស្ករអំពៅ នៅពេលអនាគត។ របាយការណ៍ការនាំចេញនាំចូលកម្ពុជាចិន របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ស្ករអំពៅកម្ពុជា មិនមានក្នុងបញ្ជីឈ្មោះមុខទំនិញ ឬផលិតផលកសិកម្ម ដែលត្រូវនាំចេញទៅប្រទេសចិនឡើយ។ ស្ករអំពៅកម្ពុជាភាគច្រើនបំផុត នាំចេញទៅសហគមន៍អឺរ៉ុប។ សហគមន៍អឺរ៉ុប ដែលថ្មីៗនេះ សភារបស់ពួកគេបានស្នើឲ្យគណៈកម្មការអឺរ៉ុប ពិចារណាក្នុងការរឹតត្បឹត…