លោក នេត្រ ភក្ត្រា៖​ យុវជនទាំងអស់ត្រូវតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ជាពិសេសរឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហម

FN ៖ «យុវជនទាំងអស់ត្រូវតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនជាពិសេសរឿងរ៉ាវ ទាក់ទងនឹងរបបខ្មែរក្រហមព្រោះប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិផង ដែរ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅចំពោះមុខ សិស្សានុសិស្ស និងនិស្សិតជាង៤០០នាក់មកពីខេត្តព្រៃវែង និងខេត្តសៀមរាបដែល បានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហមថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៨។ សិស្សនិស្សិតទាំងនេះនឹងបន្តដំណើរទស្សនកិច្ចទៅកាន់សារៈមន្ទីរប្រល័យពូជសាសន៍ ជើងឯង និងគុកទួលស្លែងបន្ថែមទៀត។ ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរូបនេះ បានថ្លែងថា កាន់តែមានសារៈសំខាន់ថែមទៀតពេលដែលយុវជនបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏សោកសៅរបស់ប្រទេសកម្ពុជាកាលពីអតីតកាល និងចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យវិលត្រឡប់ និងកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ លោក នេត្រ ភក្ត្រា បានបន្តថា ទោះបីជាង ៦០% នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរការនាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិត ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហមក៏ដូចមនុស្សជាតិទាំងមូល។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាម់ថា៖ «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។ លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ជាផ្នែកមួយដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់និយាយប្រាប់ និងអាចផ្ទេរការចងចាំនេះទៅមនុស្សរាប់ជំនាន់ទៅមុខទៀត។ លោក…

កម្ពុជានាំចេញទំនិញទៅប្រទេសចិន តិចជាងចិននាំចូលមកកម្ពុជា៧ដង

FN ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានបញ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០១៧កន្លងទៅ ប្រទេសកម្ពុជា បាននាំចេញទំនិញកសិកម្ម និងទំនិញផ្សេងៗទៀត ទៅកាន់ប្រទេសចិន សរុបជាទឹកប្រាក់ចំនួនជាង៦៣៣លានដុល្លារ ខណៈដែលប្រទេសចិននាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ រហូតដល់ជាង៤,៤៨០លានដុល្លារអាមេរិកឯណោះ។ បើប្រៀបធៀបចំនួននេះ ឃើញថាការចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន គឺតិចជាងប្រទេសចិននាំចូលមកកម្ពុជាដល់ទៅ៧ដង។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ទំនិញដែលកម្ពុជានាំចេញទៅប្រទេសចិនរួមមាន៖ ផលនេសាទ ដំឡូងមីស្ងួត ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី អង្ករ ប្រេងដូងមិនទាន់ចំរាញ់ កៅស៊ូក្រែប ឈើកែច្នៃ ក្រណាត់ ស្បែកកែច្នៃ សម្លៀកបំពាក់ ស្បែកជើង និងទំនិញផ្សេងៗមួយចំនួនទៀត។ ចំពោះទំនិញដែលកម្ពុជានាំចូលពីប្រទេសចិនរួមមាន៖ សាច់ស្រស់ ផលនេសាទ ទឹកដោះ និងផលិតផលពីទឹកដោះ បន្លែស្រស់ ផ្លែឈើស្រស់ ស្រូវសាលី ចំណីសត្វ ថ្នាំជក់ បារី ឧស្ម័ន ឱសថ ជីកសិកម្ម សម្ភារៈកាត់ដេរ ស្បែកជើង…