គ.ជ.ប នឹងសរុបព្រឹត្តិការណ៍ឃោសនា​បោះឆ្នោត នៅថ្ងៃ២ មិថុនា និង​ប្រកាស​បឋម​នៃការបោះ​ឆ្នោត នៅថ្ងៃ៤ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំបូកសរុបព្រឹត្តិការណ៍ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល១៤ថ្ងៃ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយនឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតឃុំ-សង្កាត់ នៅម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំបូកសរុប ព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបិទផ្សាយបញ្ជី បោះឆ្នោតផ្លូវការ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី០២ ខែមិថុនានោះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប។ ចំណែកកិច្ចប្រជុំផ្សាយស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត នៅវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ នឹងធ្វើឡើងក្រោមអធីបតីភាព លោក ស៊ិក…