ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់​រាជធានី​ភ្នំពេញ

FN​​​ ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមិនមែនមានយានយន្តរាប់សិប រាប់រយ និងរាប់ម៉ឺនគ្រឿងទៀតទេ គឺមាន រាប់លានគ្រឿង ធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវាត់ក្រុងជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខ សម្តេច និងលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញ បើកការដ្ឋានសាង សង់ផ្លូវ៥១ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជា ត្រូវការស្ពានពីរបន្ថែមទៀត។…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិត ចំនួន ៣.១៥០ នាក់ នៅវិទ្យាស្ថានវ៉ាន់ដា។ សូមអភ័យទោស ចំពោះការលើកពេលព្រឹកមកកាន់ពេលល្ងាច ហើយខ្ញុំគិតថា នៅដំណាក់កាលក្រោយៗទៀត នៅវិទ្យាស្ថានមួយចំនួន ប្រហែលជាយើងលើកពេលមកចែកជូនសញ្ញា បត្រនៅពេលល្ងាច ព្រោះថាពេលព្រឹក និងពេលល្ងាច មិនមានអីខុសគ្នាទេ ក្នុងដំបូលម៉ាស៊ីនត្រជាក់ ដដែលដូចគ្នា។ កាលពីសម័យដើម សម័យដែលយើងជួលរោងការ សម្រាប់ការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិគ្រប់គ្រង នោះ គឺវាលំបាកបន្តិច ជួនកាលវាភ្លៀង ជួនកាលវាក្តៅ ប៉ុន្តែនេះ ទោះបីព្រឹកក៏នៅតែប៉ុណ្ណឹង ថ្ងៃត្រង់ក៏ នៅតែប៉ុណ្ណឹង ល្ងាចក៏នៅប៉ុណ្ណឹង ចែកយប់ក៏នៅតែប៉ុណ្ណឹង។ ប៉ុន្តែ ការលំបាកបន្តិច លំបាកនៅត្រង់ថា ក្រុមគ្រួសារដែលជូនមកអបអរសាទរ ដែលខ្ញុំឃើញនៅខាងក្រៅអម្បាញ់មិញ ប្រហែលជាក្តៅបន្តិច បើ​ប្រៀប​ធៀបទៅពេលព្រឹក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែកម្មវិធីរបស់ខ្ញុំវាច្រើនពេក ច្រើនហួស ជួន​កាលអ្នកដែលស្នើសុំកម្មវិធីឲ្យស្រូត ហើយក៏យើងជៀសវាមិនបាន គេដាក់មកយឺតពេល ចុងកម្មវិធីមួយ​ប្រឹបទៅ ដល់កម្មវិធីនោះមកក្រោយ មិនដឹងធ្វើម៉េច មានតែយកមកពេលល្ងាច។ ម្យ៉ាងទៀត អាទិត្យនេះ ក៏ដូចជាអាទិត្យមុន មានរួចហើយ…